ពិតជាអរគុណខ្លាំងណាស់! Grab សម្រាប់គំនិតផ្តួចផ្តើមមួយនេះ ដែលធ្វើអោយមានការងាយស្រួលជាខ្លាំង សំរាប់មនុស្ស គ ថ្លង់

កាលពីប៉ុន្មានឆ្នាំមុននេះ ប្រជាពលរដ្ឋទូទៅនិយមប្រើប្រាស់សេវាម៉ូតូឌុបសាធារណៈ ឬគេហៅម្យ៉ាងទៀតថា(ម៉ូតូឌុប) ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះ ម៉ូតូឌុបពុំសូវមានប្រជាពលរដ្ឋជិះទៀតនោះឡើយ ក្រោយពេលលេចវត្ដមាន ម៉ូតូកង់បីឥណ្ឌា (Grab) ព្រោះថាវាមានភាពងាយស្រួលហៅ តាមរយៈទូរស័ព្ទ ថែមទាំងងាយស្រួលជិះ និងមានតម្លៃសមរម្យថែមទៀតផង។ ដោយឡែក នារសៀលមុននេះបន្ដិច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ យោងតាមរយៈគណនី ហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ Sambath Huy បានបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ដីពីបងប្រុសម្នាក់ ដែលមានឈ្មោះ Sim Vanny ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា (Grad) ប៉ុន្ដែគាត់ជាមនុស្ស គ ថ្លង់ មិនអាចនិយាយស្ដីបាន។

ទន្ទឹមនឹងនេះ ម្ចាស់កង់បីរូបនេះ ក៏បានសរសេរផ្លាកបិទ នៅលើកង់បីរបស់គាត់ ដោយមានខ្លឹមសារថា៖”សូមជម្រាបសួរ ខ្ញុំបាទជាមនុស្ស គ ថ្លង់ សូមកុំព្រួយបារម្ភ ខ្ញុំនឹងជូនអ្នកអោយដល់គោលដៅ ប្រកបដោយសុវត្ថិភាព។ ទី១ បើអ្នក ចង់បត់ស្ដាំ សូមកេះស្មាស្ដាំរបស់ខ្ញុំ។ ទី២ បើអ្នកចង់បត់ឆ្វេង សូមកេះស្មាខាងឆ្វេងរបស់ខ្ញុំ។ ទី៣ បើដល់គោលដៅត្រូវឈប់ សូមកេះខ្ញុំរួចចង្អុលទៅទីតាំងដែលអ្នកចង់ឈប់។ សូមមើលតម្លៃ នៅលើអេក្រង់ទូរស័ព្ទដៃរបស់ខ្ញុំ។ សូមអរគុណ សម្រាប់ការចូលរួមចំណែកលើកស្ទួយជនពិការ”។

ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើក៏បានបង្ហោះសារមួយឃ្លា ជាភាសាអង់គ្លេសថា៖ ”សូមអរគុណ Grab សម្រាប់គំនិតផ្តួចផ្តើមរបស់អ្នក។ ក្រៅពីការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ Grab កំពុងធ្វើឱ្យមនុស្សភាគតិចដែលជួបការលំបាកមានការងារធ្វើ។ វាពិតជា​សុភាពរាបសារ​ និងរំជួលចិត្តបំផុតដែលខ្ញុំមិនធ្លាប់ជួប! ការងារអស្ចារ្យ!”៕

Related posts

Leave a Comment