នៅចាំបុរសម្នាក់ជិះកង់ដឹក ម្ហូប ដើម្បីរកប្រាក់ចិញ្ចឹមឪពុកម្តាយបានទេ ពេលនេះមានបុរសចិត្តធម៌ម្នាក់បានធ្វើរឿងមួយនេះជូនគាត់ហើយ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នេះ យោងាតាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាង គឹម លិហ្សា បានបង្ហោះរូបក្មេងប្រុសម្នាក់ ដោយមិនបានបញ្ចេញឈ្មោះថា មានជីវភាពលំបាកតោកយ៉ាក បានខិតខំប្រឹងប្រែងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមរយៈគណនីហ្វេសប៊ុករបស់ អ្នកនាង គឹម លីហ្សា បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ក្រោមមេឃតែមួយ តែវាសនាខុសគ្នា អាណិតក្មេងប្រុសនេះខ្លាំងណាស់ មានភាពអត់ធ្មត់ក្នុងការធ្វើការរកប្រាក់ដើម្បីផ្គត់ផ្គង់ឪពុកម្តាយ។ គ្មានសូម្បីតែម៉ូតូ ប៉ុន្តែជិះកង់ដឹកអីវ៉ាន់អោយគេ ជីវិតមនុស្សយើងមិនដូចគ្នាទេ តែការព្យាយាមអត់ធ្មត់អ្នកនឹងមិនអត់ឃ្លានឡើយ God bless you”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម ចូលបញ្ចេញមតិ ដោយសម្តែងការអាណិតអាសូរ ការលើកទឹកចិត្ត ដល់ក្មេងខាងលើនេះ បន្តតស៊ូនៅក្នុងជីវិត ជាពិសេសការងាររបស់គេ ដែលខិតខំដើម្បីចិញ្ចឹមផ្គត់ផ្គត់គ្រួសាររបស់គាត់ផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុក «Tommy Ly» បានរៀបរាប់បញ្ជាក់បន្ថែមទៀតថា៖ “រូបភាពពិតប្រាកដប្អូនប្រុសម្នា់ដែលជិះកង់ដឹកចំណីអាហារនោះគឺនៅស្រុកថៃ។ ហេីយត្រូវបានម្ចាស់ដែលកម្មង់ភីហ្សានោះគាត់មានចិត្តល្អហៅហូបជាមួយគាត់រួចហេីយក៍ទិញម៉ូតូមួយគ្រឿងជូនប្អូនប្រុសទៀតគាត់ពិតជាមនុស្សមានចិត្តល្អពិតមែន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment