មិនធម្មតាទេ! ក្នុងថ្ងៃជ័យ នៃពិធីមង្គលការទាំងមូលរបស់តារាចម្រៀង សួស វីហ្សា នឹងលោក ថមមី គឺចំណាយទឹកប្រាក់រហូតដល់ទៅ

ខណៈក្នុងថ្ងៃនេះផងដែរ​ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីសា ដែលអ្នកទាំងពីរបានទន្ទឹមរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែឆ្លងកាត់ភាពលំបាក និងការតស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។

ទន្ទឹមនឹងនេះដែរ ក្នុងខណៈព្រឹកមិញនេះ ពិធី​ហែរជំនូន​ និងពិធីកាត់សក់តារាប្រុសស្រីមួយគូរនេះ គឺមានការ​អញ្ជើញ​ចូលរួម​​ជាច្រើន​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ ក្រុមគ្រួសារ​សាច់ញាតិ​ចាស់ទុំ​ទាំង​សងខាង​ រួម​ជាមួយ​នឹង​សិល្បៈ​ករ​ សិល្បៈ​ការិនី​ល្បីៗ​ជា​ច្រើន​រូប​ ដែលកាន់តែ​ញាំងឲ្យ​ក្នុង​កម្មវិធី​ទាំង​មូល​ ទទួល​បាននូវ​ភាព​រីករាយ​ និងមានភាព​អធិកអធម​ជាខ្លាំង​។

ក្នុងពិធីមង្គលការដ៏អធិកអធមនេះដែរ បើតាម​ការ​ព្រលយ​មួយបានប្រាប់ឱ្យដឹងថា៖”​សម្រាប់​ថ្លៃ​បណ្ណាការ​ដែល​អ្នកនាង ​សួស​ ​វី​សា​ ​ទទួល​បានពីស្វាមីរបស់ខ្លួន លោក ​ថម​មី​ ​នោះ​គឺ​មាន​ចំនួន​ច្រើន​គួរសម​ ដែល​សុទ្ធសឹង​ជា​លេខ​បួន​ ​ដែល​មាន​ចំនួន​ ​៤៤​​,៤៤៤​ដុល្លារ​ ​រួម​ជាមួយនឹង​ចិញ្ជៀនពេជ្រ​ ​ដែល​មានតម្លៃ​ប្រមាណ​ជា១ម៉ឺន​ដុល្លារ​ឯណោះ។ ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៏លើសពីនោះទៅទៀតនោះ ក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ ត្រូវបានគេដឹងថា ចាយ ប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារឯណោះ សម្រាប់ដំណើរការកម្មវិធីទាំងមូលនេះ។

សូម​ជម្រាប​ដែរថា​ ចំពោះ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​លោក​ ថមមី​​ និង​អ្នក​នាង​ សួស​ វីហ្សា​ ​គឺនឹង​ប្រារព្ធ​ធ្វើ​ឡេីងនៅដឹព្រីមៀរសែនសុខ (អាគារ​ E F)​ ចាប់​ពី​វេលា​ម៉ោង​ ​១៧:០០​ តទៅ​ ដោយមានការ​ចូលរួម​​ពី​សំណាក់​បង​ប្អូន​សាច់​ញាតិ​ទាំង​សាងខាង​ ភ្ញៀវ​កិត្តិយស​ បុគ្គល​ល្បីៗ​ និង​សិល្បករ​ សិល្បការិនី​ល្បី​ៗ​ជាច្រើន​រូប​ទូ​ទាំង​ប្រទេស​កម្ពុជា​។

Related posts

Leave a Comment