លោក ឆន សុវណ្ណរាជ៖ ការវះកាត់បានជោគជ័យ ព្រះរស់របស់កូនៗបានធូរស្រាលហើយ

ភ្នំពេញ៖ ប្រិយមិត្តនិងមិត្តយុវវ័យពិតជាស្គលាច្បាស់រួចមកហើយលោក ឆន សុវណ្ណរាជ គឺជាតារាចម្រៀងប្រុសជួរមុខក្នុងប្រទេសកម្ពុជា និងជាតារាចម្រៀងក្នុងផលិតកម្ម រស្មី ហង្សមាស ដែលរូបលោកទទួលបាននូវការគាំទ្រជាខ្លាំងពីសំណាក់មហាជនជាច្រើនជាពិសេសនោះគឺមិត្តៗយុវវ័យ រួមជាមួយបទចម្រៀងបែបមនោសញ្ចេនា និងទឹកដមស្លេងដ៏ស្រទន់ផងដែរ។

ដោយឡែកកាលពីម្សិលមិញនេះលោក ឆន សុវណ្ណារាជ ពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះអការៈម្តាយរបស់លោក​ ដែលត្រូវចូលមន្ទីរពេទ្យដើម្បីតាមដានជម្ងឺ ហើយក្នុងនោះដែរ លោក ក៏បានបង្ហោះរូបភាពរួមទាំងសារប្រកបដោយភាពព្រួយបារម្ភថា៖ “សូមទេវតានិងវត្ថុស័ក្តសិទ្ធទាំងអស់ តាមថែរក្សារម៉ាក់ណា🙏🙏 ម៉ាក់មិនអីទេ ម៉ាក់នឹងមានសុខភាពល្អម៉ាក់នឹងទទួលជោគជ័យ កូនស្រលាញ់ម៉ាក់ my Super Women 🙏🙏😍😍🙏🙏”។

ទន្ទឹម​នឹង​ការលើក​ឡើង​ពី​តារា​ចម្រៀង​រូប​នេះ​រួច​មក​ បាន​ធ្វើ​ឲ្យ​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ បានមានក្តី​បារម្ភ​ជាខ្លាំង​ចំពោះ​អ៊ុំ​ស្រី​ និងបាននាំគ្នា​បន់ស្រន់​ ក៏ដូចជា​ជូនពរ​ដល់​ម្តាយ​របស់​លោក​ ឆន​ សុវណ្ណរាជ​ ឆាប់​ជា​សះស្បើយ​ និង​សូមបួងសួងវត្ថុ​ស័ក្ដិសិទ្ធិ​តាម​ជួយ​ថែរក្សា​ កុំអោយ​មាន​រឿង​អ្វី​កើត​ឡើង​អោយ​សោះ។

ជាក់ស្តែងកាលពីយប់មិញនេះ លោក ឆន​ សុវណ្ណរាជ​ ក៏បាន​មាន​ការ​បញ្ជាក់​ពី​សភាព​ជំងឺ​របស់​ម្ដាយ​លោក​ ដោយ​មាន​ខ្លឹមសារ​រៀប​រាប់​ថា៖​ «ការវះកាត់បានជោគជ័យ ព្រះរស់របស់កូនៗបានធូរស្រាលហើយ សូមអរគុណគ្រប់យ៉ាង និងសូមអរគុណដល់ពុកម៉ែបងប្អូនមិត្តអ្នកគាំទ្រទាំងអស់គ្នា​ ដែលបានសួរសុខទុក្ខនឹងជូនពរអ្នកម្តាយរបស់ខ្ញុំបាទ អរគុណណាស់»។

Related posts

Leave a Comment