ទឹកចិត្តឪពុក! គាត់ខំស្កាត់មកទិញម៉ូតូដើម្បី Surprise កូន ដែលទើបប្រលងជាប់, ឪពុកសុខចិត្តប្រើរបស់ចាស់ មិនហ៊ានប្រើរបស់ថ្មីទេ

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេកមួយឈ្មោះ Honda Sok Kea Page បានបង្ហោះរូបភាព និងសារមួយ អានចប់ពិតជាមានអារម្មណ៍រំភើបចិត្តជាខ្លាំង នូវទឹកចិត្តដ៏ប្រពៃរបស់ឪពុករូបនេះ មានចំពោះកូន។ ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់ឲ្យដឹងថា៖ “នេះជាទឹកចិត្តឪពុក គាត់ខំស្កាត់មកទិញម៉ូតូដើម្បី Surprise កូនរបស់គាត់ដែលប្រលងជាប់បាក់ឌុប ។ អរគុណធំធេង នេះហើយទឹកចិត្តឪពុក សុខចិត្តប្រើរបស់ចាស់ មិនហ៊ានប្រើរបស់ថ្មីទេ តែដើម្បីលើកទឹកចិត្តកូន។”

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ខាង ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារអបអរសាទរមួយឲ្យដឹងថា “អបអរសាទរ! បេក្ខជនទទួលបាននិទ្ទេស A ទាំង ៤៤៣នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ”។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា “បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ជាប់ចំនួន ៦៨.៦២% ធៀបនឹងឆ្នាំ២០១៨ ជាប់ចំនួន ៦៧.០៧%”។ ខាងក្រសួង ក៏បានបន្តទៀតថា “លទ្ធផលបាក់ឌុប ឆ្នាំ២០១៩ ជាប់សរុប ៦៨.៦២% A: 443 នាក់ B: 2430 នាក់ C: 5847 នាក់ D: 14100 នាក់ និង E: 56232 នាក់”៕

Related posts

Leave a Comment