ណុប បា​យ៉ា​រិ​ទ្ធ សរសើរ​កូន​ខ្មែរ​ពីររូប​ដែល​បង្ហាញ​ឲ្យ​ប្រទេសជិតខាង​និង​ពិភពលោក​បានឃើញ​ពី​សមត្ថភាព​អច្ឆរិយៈ

ភ្នំពេញ​៖ មិន​ខុសគ្នា​ពី​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​នោះទេ​តារាចម្រៀង​ប្រុស​លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​និង​លើកសរសើរ​ចំពោះ​កូន​ខ្មែរ​ចំនួន​២​រូប​គឺ​លោក ហុង ភា​រិ​ន និង​កុមារា សា​ឡិ​ក ដែលមាន​សមត្ថភាព​ខ្លាំង​ធ្វើ​ឲ្យ​ប្រទេសជិតខាង​និង​ទូទាំង​ពិភពលោក​បានឃើញ​និង​ទទួលស្គាល់​ហើយ​សរសើរ​ថា​កម្ពុជា​ក៏មាន​បុគ្គល​ដែលមាន​សមត្ថភាព​អច្ឆរិយៈ​ដែរ។

លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​ថ្លែង​សារ​ចេញពី​អារម្មណ៍​របស់ខ្លួន​ថា​លោក​ពិត​ជាមាន​មោទនៈភាព​ខ្លាំងណាស់​ដែល​បានឃើញ​កូន​ខ្មែរ​ពីររូប​នេះ​មាន​សមត្ថភាព​បង្ហាញ​ឲ្យ​គ្រប់គ្នា​ដឹង​និង​ទទួលស្គាល់​ពួកគេ​លើសពីនេះ​លោក​ក៏​ចូលរួម​អបអរសាទ​ដែល​កូន​ខ្មែរ​បានបង្ហាញ​សមត្ថភាព​ពិសេស​ដ៏​កម្ររ​របស់ខ្លួន​ក្នុង​មោទនភាព​ជា​ខ្មែរ​ដើម្បី​ឲ្យ​ប្រទេសជិតខាង និង​ទូទាំង​ពិភពលោក​បានឃើញ ។​

តារាចម្រៀង​ហង្ស​មាស​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​និយាយ​បន្តថា​សូម​ចូលរួម​ផ្តល់​កំលាំងចិត្ត​ដល់​ពួកគាត់​ផង ជ័យ​ជំ​នៈ​របស់គាត់​គឺជា​មោទនភាព​របស់​ខ្មែរ ដែល​បង្ហាញ​ឲ្យ​ឃើញថា​ខ្មែរ​ក៏មាន​បុគ្គល​អច្ឆរិយ​ដូច​ប្រទេសជិតខាង​យើង​និង​ទូទាំង​ពិភពលោក​ដែរ​។​ក្នុងនាម​ជា​កូន​ខ្មែរ​ជា​ជនរួមជាតិ​ដូចគ្នា​ទាំង​សាច់​ទាំង​ឈាម ទាំង​បេះដូង​សូម​សរសើរ និង អ​រប​អរសាទ។

ការ​ថ្លែង​សារ​របស់លោក ណុប បា​យ៉ា​រិ​ទ្ធ នេះ​បាន​ធ្វើឡើង​ព្រម​គ្នា​ដែល​មហាជន​និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​នឹង​កំពុង​ចាប់អារម្មណ៍​គាំទ្រ​ខ្លាំង​ចំពោះ​កូន​ខ្មែរ​ទាំង​ពីររូប​ខាងលើ​គឺ​លោក ហុង ភា​រិ​ន ដែលជា​និស្សិត​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ រ៉ា​ឆា​ផាត់​ឆៃ​យ៉ា​ភូមិប្រទេស​ថៃ​ចំពោះ​ការបង្ហាញ​នូវ​សមត្ថភាព​ពិសេស​របស់គាត់​ដោយបាន​ចង់ចាំ​លេខ​រាប់រយ រាប់ពាន់​ខ្ទង់ និង ប្រក្រតិទិន​ជាច្រើន​ឆ្នាំ​ទៀតផង។

ចំណែកឯ​កុមារា ធុច សា​ឡិ​ក ក្រោយពេល​មាន​ភាពល្បីល្បាញ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​សបុ​កនា​ពេលកន្លងមក​ដោយសារតែ​កុមារា​រូបនេះ​មា​នស​ត្ថ​ភាព​អាច​និយាយ​ភាសាបរទេស​រហូតដល់​ទៅ​ជាង​១០​ភាសា​នោះ​ក៏​ទទួលបាន​ឱកាស​ចេញទៅ​សិក្សា​នៅ​ប្រទេស​ចិន​ដោយ​ក្នុង​នោះគេ​ក៏​គេ​សង្កេតឃើញថា​ក្មេងប្រុស​ម្នាក់នេះ​កាន់​តែមាន​ភាពលេច​ធ្លោ​ជាខ្លាំង​តាមរយៈ​បណ្តា​សារព័ត៌​អន្តរជាតិ និង​កម្មវិធី​ល្បីៗ​ជាច្រើន​បាន​ជួប​សម្ភាសន៍​ក៏ដូចជា​ចុះផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ទៀតផង៕

Related posts

Leave a Comment