មិនធម្មតា! ថ្លៃបណ្ណាការក្នុងពីធីរៀបការ សួស វីសា ដែលទទួលពីស្វាមី គឺមានទឹកប្រាក់រហូតដល់ទៅ…..

នៅព្រឹកនេះ កញ្ញាសួស វីសា បានដឹកដៃគូស្នេហ៍ លោកថមមី ចូលរោងការហើយ បន្ទាប់ពីសិក្សាស្វែងយល់ចិត្តគ្នា និងបានភ្ជាប់ពាក្យជាមួយគ្នាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរត្រឹមត្រូវ។មហាជនពិតជាចង់ដឹងថា តើកញ្ញាសួស វីសា ទទួលបានប្រាក់បណ្ណាការចំនួនប៉ុន្មាន? នៅក្នុងថ្ងៃភ្ជាប់ពាក្យ លោកថមមី បានជូនប្រាក់បណ្ណាការដល់ក្រុមគ្រួសារកញ្ញាសួស វីសា ចំនួន៤៤៤៤៤ដុល្លារ។ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកទាំងពីរបានទិញផ្ទះទ្រនំស្នេហ៍១ខ្នង និងបានទិញឡានទំនើបទៀតផង។នៅក្នុងថ្ងៃចូលរោងការកាលពីម្សិលមិញនេះ គេឃើញអ្នកទាំងពីរមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ស័ក្តិសមគ្នាខ្លាំងមែនទែន។

សួស វីសា បានបង្ហោះសារថា “សិរីមង្គលពិធីសូត្រមន្ត នាល្ងាចថ្ងៃទី28.11.2019 ត្រូវជាថ្ងៃចូលរោងជ័យរបស់យើងខ្ញុំទាំងពីរ ហើយពេលនេះកម្មវិធីថ្ងៃទី1ក៏បានបញ្ចប់ដោយរលូន យើងនឹងបន្តកម្មវិធីធំនៅថ្ងៃស្អែក 29.11.2019 ដែលជាថ្ងៃមង្គលការយេីងខ្ញុំសង្ឃឹមថាឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងសិល្បករ សិល្បការិនីទាំងអស់នឹងអញ្ជើញចូលរួមផ្តល់ជាកិត្តិយសយ៉ាងច្រើនកុះករនៅដឹព្រីមៀរសែនសុខ អាគារ E F ដោយក្តីគោរពពីនាងខ្ញុំ នឹងក្រុមគ្រួសារទាំងសងខាង។ គួរបញ្ជាក់ថា មុនចូលរោងការនេះ សួស វីសា បានចេញបទចម្រៀងពាក់ព័ន្ធជីវិតស្នេហារបស់នាងជាមួយស្វាមី ដែលមានចំណងជើងថា “បេះដូង” ដែលធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់៕

Related posts

Leave a Comment