តោះទស្សនាទិដ្ឋភាពទូទៅ នៃពិធី​ហែរជំនូន នៃពីធីមង្គលការ​ របស់​អ្នក​នាង​ សួស​ វីហ្សា​ និង​លោក​ ថមមី​ នៅព្រឹកនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់(មានវីដេអូ)

ប្រិយមិត្ដបានដឹងហើយថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ​នេះ​ តារាចម្រៀងស្រី កញ្ញា​ សួស​ វីហ្សា​ និងលោក ថមមី បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យ ដើម្បីឲ្យចំណងស្នេហារបស់អ្នកទាំងពីរកាន់តែមានផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត ដែលបានធ្វើមហាជន ក៏ដូចជាគាំទ្រអ្នកទាំងពីរ មានការរំភើបនឹងសប្បាយចិត្ដជាខ្លាំង ហើយថែមទាំងបានអបអរសាទរ ដល់ពួកទាំងពីរថែមទៀតផង។ បន្ទាប់​ពី​បាន​ភ្ជាប់​ពាក្យ​រួច​មក​ មួយរយៈ​ពេលកន្លងមកនេះ​ គេសង្កេត​ឃើញ​ថា​ គូស្នេហ៍​មួយ​គូរ​នេះ​ តែងតែបាន​បង្ហាញនូវ​ចំណង​ស្នេហ៍​យ៉ាង​ស្អិត​រមួត​ ក៏ដូចជា​ភាព​ផ្អែមល្ហែម​ជាច្រើន​ទៅកាន់​មហាជន​ជន​ ដូច​ជា​ដំណើរ​កម្សាន្ត​រួមគ្នាទាំង​ក្នុង​ និងក្រៅប្រទេស​ ដែលមេីលទៅ​អ្នក​ទាំង​ ២រូប​ កំពុង​តែ​ទទួល​បាន​នូវ​សុភមង្គល​ដ៏ពិត​ប្រាកដ​មួយផងដែរ​។

ដោយឡែក​ ពេលវេលាដ៏ពិសេសដែលគូស្វាមីភរិយាថ្មីមួយគូនេះ មាន​ការ​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​នោះ​ គឺបានមកដល់ពេលកំណត់ហើយ ដែលពិធីរៀបអាពាហ៏ពិពាហ៏ របស់លោក​ ថមមី​ និង​អ្នក​នាង​ សួស​ វីហ្សា​ ត្រូវបាន​ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ​សុក្រ​ ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ​ ដោយ​មានការ​អញ្ចេីញចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាច្រើន​ និងចាស់ទុំទាំងសងខាង។ ជាមួយគ្នានេះដែរ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ​នេះ​គឺជាថ្ងៃចូលរោងជ័យ សូត្រមន្ដ ក្រុងពាសី របស់គូស្នេហ៏មួយគូនេះ ដោយមើលទៅពិតជាស្រស់ស្អាត និងសមគ្នាតែម្ដង។ ក្នុងពិធីនេះដែរ គេសង្កេតឃើញថា មានការអញ្ចើញចូលរួមយ៉ាងច្រើនពីសំណាក់ មិត្ដរួមអាជីព នៅក្នុងសង្គមសិល្បៈ ក៏ដូចជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើន ដើម្បីអមអរសាទរ ក្នុងពិធីមួយនេះ អោយកក្រើតតែម្ដង។

ដោយឡែក​ នាព្រឹកព្រលឹមថ្ងៃនេះដែរ​ គឺជា​ពិធី​ហែរជំនូន​ ដែលមានការ​អញ្ជើញ​ចូលរួម​​ជាច្រើន​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ ក្រុមគ្រួសារ​សាច់ញាតិ​ចាស់ទុំ​ទាំង​សងខាង​ រួម​ជាមួយ​នឹង​សិល្បៈ​ករ​ សិល្បៈ​ការិនី​ល្បីៗ​ជា​ច្រើន​រូប​ ដែលកាន់តែ​ញាំងឲ្យ​ក្នុង​កម្មវិធី​ទាំង​មូល​ ទទួល​បាននូវ​ភាព​រីករាយ​ និងមានភាព​អធិកអធម​ជាខ្លាំង​។ សូម​ជម្រាប​ដែរថា​ ចំពោះ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​លោក​ ថមមី​​ និង​អ្នក​នាង​ សួស​ វីហ្សា​ ​គឺនឹង​ប្រារព្ធ​ធ្វើ​ឡេីងនៅដឹព្រីមៀរសែនសុខ (អាគារ​ E F)​ ចាប់​ពី​វេលា​ម៉ោង​ ​១៧:០០​ តទៅ​ ដោយមានការ​ចូលរួម​​ពី​សំណាក់​បង​ប្អូន​សាច់​ញាតិ​ទាំង​សាងខាង​ ភ្ញៀវ​កិត្តិយស​ បុគ្គល​ល្បីៗ​ និង​សិល្បករ​ សិល្បការិនី​ល្បី​ៗ​ជាច្រើន​រូប​ទូ​ទាំង​ប្រទេស​កម្ពុជា​។

Related posts

Leave a Comment