លោក ករុណា ពេជ្រ រំភើបចិត្តទាំងទឹកភ្នែករលីងរលងដោយមិនដឹខ្លួន ក្រោយនាំឪពុកចូលនៅផ្ទះថ្មី ព្រមទាំងបានភ្ជាប់សារយ៉ាងរំជួលចិត្តថា….

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្ត និង មហាជនបានដឹងហើយថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ គេបានឃើញលោក ករុណា ពេជ្រ បានទម្លាយរូបភាពប៉ុន្មានសន្លឹកពីទិដ្ឋភាពវិឡាដ៏ធំស្កឹមស្កៃរបស់លោក មើលទៅពិតជាស្អាតណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោកក៏បានភ្ជាប់សារបែបនេះថា៖ “វគ្គ ដុះក្អែល បើទុកឱកាសអោយដុះ ហើយនៅតែមិនជ្រះទៀត តិចទៀតដល់វគ្គ វះកាត់ហើយ គឺ លែងយោគយល់ ត្រៀមសម្រាប់ទទួលយកប៉ាមកនៅថ្ងៃ 30.05.2021 ត្រៀមសែន ហេង ហេង ថ្ងៃ 31.05.2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏អរគុណបងប្អូន មិត្តភក្តិជាច្រើន ចង់ចូលរួម និង សួរ ជប់លៀងថ្ងៃណា ចង់មកចូលរួម រឺ កុំភ្លេចហៅផង អរគុណណាស់ទឹកចិត្តមួយនេះ ប៉ុន្តែខ្ញុំមិនមានពិធី ជប់លៀង អីទេ ទោះបី មិនមានខូវីតក៏ដោយ… ព្រោះ ប៉ា គេងជាប់នឹងកន្ទេល ដូច្នេះផ្ទះនេះ មិនអាចមាន Party ដូចផ្ទះលើកមុនៗទេ បើមានឱកាស ចាំមកថតរូបលេង ណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ លោកបាននាំ ឪពុកជាទីស្រលាញ់របស់ខ្លួនចូលមកនៅក្នុងវីឡាថ្មីរបស់ខ្លួន ទាំងអារម្មណ៍ រំភើបឡើងចិត្តខ្លាំងពេកដោយមិនដឹងខ្លួន ព្រមទាំងភ្ជាប់សារយ៉ាងរំជួលចិត្តមួយបែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រំភើបណាស់ ប៉ា អើយ… ប៉ា ពិតជារងចាំចូលនៅផ្ទះថ្មីយើងមែន ប៉ា…ទឹកភ្នែកមិនដឹងខ្លួន យើងហ្នឹងរស់នៅផ្ទះនេះជាមួយគ្នារហូតណា ប៉ា ណា…ហេង ហេង …. លាភ ជយ័ ថ្ងៃល្អ សូមអោយមានអភិនិហា អោយប៉ាខ្ញុំ បានស្គាល់ខ្ញុំ មួយម៉ោងមក ….”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment