អុញនោះ! ថ្ងៃមង្គលជ័យរបស់លោក ប៉ែន ចំរ៉ុង រៀបការជាមួយនិងភរិយាថ្មី ស្រាប់តែពេលនេះអ្នកនាង ភិន សុដាលីស បានបង្ហោះសារមួយឃ្លាដ៏ចាក់ដោតថា…

ភ្នំពេញ៖ ប្រិមិត្តពិតជាជ្រាបច្បាស់រួចមកហើយថាថ្ងៃនេះ ជាថ្ងៃមង្គលជ័យរបស់លោក ប៉ែន ចំរ៉ុង និងភរិយា ហើយថ្ងៃចូលរោងជ័យរបស់តារាប្រុសសម្បូរវោហារសព្ទមិនចេះរីងស្ងួត លោក ប៉ែន ចំរ៉ុង និងភរិយាស្រស់ស្អាត គេសង្កេតឃើញថាវត្តមានអ្នកសិល្បៈល្បីៗជាច្រើន បាននាំគ្នាអញ្ជើញចូលរួមហែជំនួននិងអបអរជូនពរ័យដល់គូស្វាមីភរិយាថ្មីមួយគូនេះ រហូតពួកគាត់ទាំងពីរនាក់រំភើបខ្លាំងស្ទើរញញឹមបិទមាត់ពុំជិតទៀតផង។ អ្វីដែលកាន់តែពិសេសទៀតនោះ ថ្ងៃចូលរួមការរបស់លោក ប៉ែន ចំរ៉ុង មានតារា

កំប្លែង ចម្រៀង​ល្បី​ៗ ​ដល់​ទៅ​៣​គូ​ ចូលរួម​កាត់សក់​ផង​ដែរ។ តារា​កំប្លែង ​និង​ចម្រៀង​ល្បី​ទាំង​៣​គូ​នោះ​រួមមាន ៖​ នាយ គ្រឿន​ ជាមួយ​អ្នកនាង ខ្ញុង​,​អ្នកនាង ខាត់ សុ​ឃីម ជាមួ យ​នាយ ចាប ចៀន និង​ លោក ខាត់ ចំរើន ជាមួយ​អ្នកនាង កា​តុ។​ នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​ លោក ប៉ែន ចំ​រ៉ុង។ ទន្ទឹមគ្នានេះ​ ក៏មាន​អ្នកគាំទ្រ​មួយចំនួន​បាន​ថ្លែង​សារ​ចូលរួម​អបអរ ​និង​ជូនពរ​ចំណង​ស្នេហា​របស់​ពួកគេ​ឲ្យ​ស្រ លាញ់​គ្នា​រហូត​ចាស់ព្រឹទ្ធចាស់ព្រេង​ផង​ដែរ។

យើងងាកមកចាប់អារម្មណ៍អតីតភរិយាអ្នក នាង ភិន សុដាលីស ឯណោះវិញ មុនចូលរោងការអតីតស្វាមីមួយថ្ងៃ នាងក៏បានធ្វើការបង្ហោះរូបភាពដើរលេងនៅក្រៅស្រុក រួមទាំងភ្ជាប់សារមួយដ៏គួរឲ្យចាប់អារម្មណ៍ថា៖ ​ជីវិត​ជា​ជម្រើស យើង​អាច​ជ្រើស រើស​ថា​យើង​ចង់​ដើរ​តាម​ផ្លូវ​ជីវិត​បែប​ណា ធ្វើជា​មនុស្ស​បែប​ណា រស់នៅ​បែប​ណា យើង​ប្រាថ្នា​អ្វី​ក៏បាន​ដែរ វា​សុទ្ធតែ​ជា​កម្មសិទ្ធិ​របស់​យើង​ទេ​។ ​ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ខ្វល់ខ្វាយ​ គឺ​ត្រូវតែ​ធ្វើជា​មនុស្ស​ល្អ មនុស្ស​ត្រឹមត្រូវ មិន​ធ្វើ​អាក្រក់​ដើម្បី​បំផ្លាញ​អ្នកដទៃ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment