ជូនពរឲ្យឆាប់សះស្បើយ! ម្តាយរបស់លោក ឆន សុវណ្ណារាជ កំពុងឈឺធ្ងន់ ធ្វើឲ្យរូបលោកកើតចិត្តព្រួយបារម្ភជាខ្លាំង ថែមទាំងពោលពាក្យថា…

ភ្នំពេញ៖ ប្រិយមិត្តនិងមិត្តៗយុវវ័យពិតជាស្គាលរួចមកហើយតារាចម្រៀងប្រុសដ៏ល្បីឈ្មោះលោក ឆន សុវណ្ណារាជ ដែលរូបគាត់គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មី ហង្សមាស ជាពិសេសនោះគឺជាមួយបទមនោសញ្ចេតនាជាច្រើន ធ្វើរឲ្យរូបលោកទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនជាពិសេសមិត្តៗយុវវ័យ ហើយសព្ធថ្ងៃនេះលោក ឆន សុវណ្ណារាជ ពិតជាមានទីផ្សារខ្ពស់ មមាញឹកនឹងការងារសិល្បៈខ្លាំង ស្ទើតតែគ្មានពេលសម្រាកទៅហើយ រីឯជីវភាពរបស់លោកក៏ធូធាមិនធម្មតាដែរ។

ដោយឡែកកាលពីម្សិលមិញនេះលោក ឆន សុវណ្ណារាជ ពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះអការៈម្តាយរបស់លោក​ ដែលត្រូវចូលមន្ទីរពេទ្យដើម្បីតាមដានជម្ងឺ ហើយក្នុងនោះដែរ លោក ក៏បានបង្ហោះរូបភាពរួមទាំងសារប្រកបដោយភាពព្រួយបារម្ភថា៖ “សូមទេវតានិងវត្ថុស័ក្តសិទ្ធទាំងអស់ តាមថែរក្សារម៉ាក់ណា🙏🙏 ម៉ាក់មិនអីទេ ម៉ាក់នឹងមានសុខភាពល្អម៉ាក់នឹងទទួលជោគជ័យ កូនស្រលាញ់ម៉ាក់ my Super Women 🙏🙏😍😍🙏🙏”។

គួររំលឹកថា លោក ឆន សុវណ្ណារាជ តែងតែបង្ហាញក្តីស្រលាញ់ចំពោះម្តាយរបស់លោក ហើយលោកតែងតែមានកាដូជាមាស ជាពេជ្រ ធំជូនម្តាយលោកមិនដែលខានឡើយ ពេលមានបុណ្យទាន ឬថ្ងៃខួបកំណើតជាដើម៕

Related posts

Leave a Comment