អបអរសាទ តារាចម្រៀងស្រីកញ្ញា សួស វីហ្សា និងលោក ថមមី បានសូត្រមន្ត និងត្រៀមចូលរោងការនាថ្ងៃស្អែកខាងមុនេះហើយ

ភ្នំពេញ៖ ប្រិយមិត្តនិងមហាជនជាច្រើនបានដឹងច្បាស់រួចមកហើយថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងស្រី កញ្ញាសួស វីហ្សា និងលោក TOMMY បានសម្រេចចិត្តភ្ជាប់ពាក្យដើម្បីឲ្យចំណងស្នេហារបស់អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត ដែលធ្វើឲ្យមហជាន ក៏ដូចជាអ្នកគាំទ្រអ្នកទាំងពីរ មានការរំភើបនឹងសប្បាយចិត្តជាខ្លាំង ហើយថែមទាំងបានអបអរសាទរ ដល់ពួកគា់តទាំងពីរថែមទៀតផង។

ជាក់ស្តែងនារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃចូលរោងជ័យសូត្រមន្ត ក្រុពាលី របស់គូស្នេហ៍មួយគូនេះ ដោយមើលទៅពិតជាស្រស់ស្អាតនិងសាកសមគ្នាតែម្តង។ ហើយក្នុងពិធីនេះផងដែ គេសង្កេតឃើញថា មានការអញ្ចើញចូលរួមយ៉ាងច្រើនពីសំណាក់ មិត្តរួមអាជីព នៅក្នុងសិល្បៈ ក៏ដូចជាអ្នកមានមុខមានមាត់ក្នុងសង្គមជាច្រើន ដើម្បីអបអរសាទរ ក្នុងពិធីមួយនេះ ឲ្យកាន់តែកក្រើតតែម្តង។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment