ញ៉ាកសាច់! មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ មង្គលការមួយនេះកូនក្រមុំ លេងសុទ្ធតែពាក់មាសជ្រែកខ្លួន យ៉ាងកប់តែម្តង

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថាថ្លៃបណ្ណាការ​ ឬក៏យើងអាចនិយាយថា​ ជាថ្លៃទឹកដោះ​ ដែលខាងប្រុស​ បានជូនទៅខាងស្រីជាកូនក្រមុំនោះ គឺជាទំ​នៀម​ទំលាប់​ប្រពៃណី​មួយ​ ដែលមានមកតាំងតែពីបុរាណមកម្លេះ​ ហើយចំពោះលុយ​បណ្ណាការទាំងនេះ​ គឺត្រូវបានចាត់ចែងដោយគ្រួសារកូនក្រមុំ​ ដើម្បី​យកទៅរៀបចំ​ និងចំណាយនូវរាល់អ្វីផ្សេងៗក្នុង​កម្មវិធី​ដ៏​មង្គល​នេះ។យ៉ាងណាមិញ មង្គលការ​មួយ​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ជាពិសេស​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ មានការចាប់​អារម្មណ៍​ជាខ្លាំង​ និងបាន​ស៊ែរ​ចែក​រំលែក​តៗ​គ្នា​

ដោយពិធីមង្គលការនេះកូន​កំលោះ​ និងកូន​ក្រមុំ​ ជា​ជនជាតិ​វៀតណាម​ បាន​ពាក់​នូវ​គ្រឿង​អលង្ការ​ជាច្រើន​ ជាពិសេស​ខាងកូនក្រមុំ​ ដែលរួមមានដូចជា​ ខ្សែក​ កងដៃ​ និងចិញ្ចៀន​យ៉ាង​ជ្រែក​ខ្លួន​តែម្តង​។ជាក់ស្តែង បេីយេីង​ក្រឡេក​មើល​ទៅកូនក្រមុំដ៏ស្រស់ស្អាតរូបនេះ​វិញ​ គឺរូបនាង​មាន​ភាព​រំភើប​រីករាយ​ក្រៃលែង​ ធ្វើ​ឲ្យ​រូបនាង​ញញឹម​បិទមាត់​មិនជិតនោះទេ​ ជាមួយ​គ្រឿង​អលង្ការ​លំអ​ខ្លួន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ​ ដែលកាន់តែ​ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ មានភាព​ទាក់ទាញ​ និង​ទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត​ទ្វេដង​តែម្តង។ដោយឡែក គូស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយគូនេះ​ ត្រូវបាន​គេ​រំពឹងថា

បន្ទាប់​រៀបការរួចហេីយនោះ​ អ្នក​ទាំងពីរនឹង​មាន​ដេីមទុន​រកស៊ី​ជាច្រើន​ជាក់​ជា​មិនខាន​ឡើយ​ ខណៈ​ដែល​ថ្លៃ​បណ្ដាការ ដែលជាគ្រឿងអលង្កា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​ប្រគល់​ជូន​ខាងស្រី​ បេីគិតជាលុយវិញនោះ​ គឺមិនតិចជាង​រាប់​មុឺន​ដុល្លារ​នោះ​ទេ​ ពិតជា​គួរ​ឲ្យ​ច្រណែន​ខ្លាំង​ណាស់។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment