ភ្នំពេញ៖ ប្រិយមិត្តនិងមហាជនជាច្រើនបានដឹងរួចមកហើយថា នាព្រឹកនេះ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក បែ៉ន ចំរុង រួមជាមួយគូដណ្តឹង អ្នកនាង ហ៊ុន ដាណេ បានកាន់ដៃគ្នាចូលរោងការហើយ ហើយបានស្វែងយល់ចិត្តគ្នាអស់មួយរយៈពេលកន្លងមកនេះ ដោយបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ទម្រាំមានថ្ងៃដ៏មង្គលនេះ។
ប្រិយមិត្តងាកយមកមើលពិធីហែរជំនូនវិញ នាពេលព្រឹកមិញនេះ គេសង្កេតឃើញថាមានការអញ្ចើញចូលរួមពីភ្ញៀវកិត្តិយស និសិល្បករ សិល្បការិនីល្បីៗជាច្រើនរូបផងដែរ ដែលមានដូចជាលោក ឆាយ វីរៈយុទ្ធ, នី រតនា និងភរិយា, ករុណា ពេជ្រ, ខាត់ សុឃីម, កាតុ, តាន់ គីមសួរ, ម៉ម សុម៉ាលី, នាយ គ្រឿន, នាយ ចាបចៀន និងតារាល្បីៗជាច្រើនរូបទៀត ដែលកាន់តែញាំងឲ្យក្នុងកម្មវិធីទាំងមូល ទទួលបាននូវភាពរីករាយ និងមានភាពអធិកអធមជាខ្លាំង។
បន្ទាប់ពីពិធីហែរជំនូនត្រូវបានបញ្ចប់ទៅហេីយនោះ ពិធីកាត់សក់ដល់កូនកំលោះ និងកូនក្រមុំក៏បានចូលមកដល់ អ្វីដែលពិសេសនោះ កម្មវិធីកាត់សក់មានដល់ទៅ៣គូឯណោះ គឺ ខាត់ ចំរើន ដៃគូជាមួយ កាតុ, នាយ គ្រឿន ដៃគូជាមួយ ខ្ញុង និង នាយ ចាបចៀន ដៃគូជាមួយ ខាត់ សុឃីម នេះបើតាមការ Live បញ្ជាក់នៅមុននេះបន្តិច ពី អ្នកនាង ខ្ញុង។
ចំពោះពិធីមង្គលការរបស់អ្នកទាំងពីរ ត្រូវបានហាជនជាច្រេីន ជាពិសេស មិត្តៗយុវវ័យដែលជានិយមគាំទ្រចំពោះតារាសម្តែងសម្លេងផ្អែមរូបនេះ បានសម្តែងនូវអារម្មណ៍រំភើប និងត្រេកអរ រួមជាមួយនឹងពាក្យជូនពរជាច្រើន ទៅកាន់អ្នកទាំង២រូប ដែលជាគូស្វាមីភរិយាថ្មោងថ្មី អោយទទួលបាននូវសុភមង្គលដ៏ពិតប្រាកដ និងជោគជ័យនៅរាល់ភារកិច្ចផងដែរ។
យ៉ាងណាមិញ នៅមុននេះបន្តិច លោក តាន់ គីមសួរ មិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់លោក ប៉ែន ចំរុង បានមានការបញ្ជាក់នៅលេីទំព័រហ្វេសបុករបស់ខ្លួនថា៖ «ចូលរួមអបអរសាទរផង ប៉ែន ចំរុង និង ហ៊ុន ម៉ាណេ ដែលបានទទួលពរទទួលជ័យដោយផ្ទាល់ពីអ្នកមីងធំ មិនត្រឹមតែប៉ុណ្ណោះទទួលបានចំណងដៃជាថវកាចំនួន ១០,០០០ដុល្លារផងដែរ»។