គំរូល្អ! កញ្ញា មាន សុនីតា មានចរិយា សាកសមជានារីខ្មែរបានចូលរក្រាបថ្វាយបង្គំ ព្រះមហាក្សត្រ និងព្រះបវរាជមាតា ក្នុងគោលបំណង..

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនពិតជាស្គាលរួចច្បាស់មកហើយថា តារាសម្តែងមានសម្រស់ស្រស់សោភា សុភាពរាបសា ព្រមទាំងមានចិរយា សាកសមជានារីខ្មែរ និងត្រូវមហាជនស្គាល់ថាជា រាជនីក្រម៉ាខ្មែរគឺកញ្ញា មាន សុនីតា កំពុងតែបន្តភាពជោគជ័យរបស់ខ្លួនជាបន្តបន្ទាប់ក្នុងវិថីជីវិត តែមួយរ​យៈចុងក្រោយមកនេះ ហាក់បីដូជាមិនសូវឃើញវត្តមានកញ្ញា មាន សុនីតា ក្នុងវិស័យសិល្បៈ មិនជាអ្វី កញ្ញានៅតែទទួលបានការគាំទ្រកានត់តែច្រើនឡើងៗមិនចេះឈប់នាពេលបច្ចុប្បន្ន។

ដោយឡែកកាលពីពេលថ្មីៗនេះកញ្ញា មាន សុនីតា​ បានសំរេចគោលបំណងដ៏ត្រចះត្រចង់ចូលគាល់ព្រះមហាក្សត្រ និង ព្រះបវរាជមាតា ដើម្បីយកក្រមាថ្វាយព្រះអង្គទាំងទ្វេរ នៅ ព្រះរាជវាំង “ប្រាសាទខេមរិន្ទ” កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនាមជាពលរដ្ឋល្អ។ ក្រោយពីបង្ហោះសារបែបនេះរួចមក កញ្ញា មាន សុនីតា ត្រូវបានមហាជនជាច្រើនស្ងើចសរសើរពីចរិរដ៏ទន់ភ្លន់ គួរតែប្រជាជនខ្មែរយើងទាំងអស់គ្នាយើងយកគំរូតាម។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment