មិនធម្មតាទ! មង្គលការ លោក ប៉ែន ចំរុង មានអ្នកកាត់សក់ដល់ទៅ៣គូ គឺ ខាត់ ចំរើន, កាតុ, នាយ គ្រឺន, ខ្ញុង, នាយ ចាបចៀន និង ខាត់ សុឃីម (មានវីដេអូ)

នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩​ នេះ លោក ប៉ែន ចំរុង និង ហ៊ុន ម៉ាណេ បានចាប់ដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទាំងសងខាង យ៉ាងច្រើន ព្រមទាំងបានបង្ហាញទឹកមុខស្រស់ស្រាយ ពេញចិត្ត ចំពោះ គូស្វាមី ភរិយារូបនេះ គ្រប់គ្នា ហើយថែមទាំងបានបង្ហោះសារជូនពរឲ្យអ្នកទាំងពីជួប្រទះតែសុភមង្គល និងស្រឡាញ់គ្នាជារៀងរហូតថែមទៀតផង។

ក្នុងនោះក៏មានវត្តមានតារាល្បីៗជាច្រើនដួង មកចូលរួមក្នុងពិធីនេះផងដែរ ជាមួយឈុតសំលៀកបំពាក់ស្រស់ស្អាត និងទាក់ទាញ។ មួយវិញទៀត អ្វីដែលបានធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ មង្គលការ លោក ប៉ែន ចំរុង មានអ្នកកាត់សក់ដល់ទៅ៣គូ គឺ ខាត់ ចំរើន ដៃគូជាមួយ កាតុ, នាយ គ្រឺន ដៃគូជាមួយ ខ្ញុង និង នាយ ចាបចៀន ដៃគូជាមួយ ខាត់ សុឃីម នេះបើតាមការ Live បញ្ជាក់នៅមុននេះបន្តិច ពី អ្នកនាង ខ្ញុង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment