នៅព្រឹក ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ គេឃើញវត្តមាន ភ្ញៀវកិត្តិយស ជាច្រើននាក់ បានមកចូលរួមពិធីមង្គលការ តារាសម្តែង លោក ប៉ែន ចំរុង នៅ វិមានពិភពថ្មី សែនសុខ អគារ B ប្រកបដោយភាពរីករាយ និងតុបតែងខ្លួនយ៉ាងស្រស់ស្អាតគ្រប់គ្នា។ រីឯកូនក្រមុំវិញ ត្រូវបានគេស្គាល់ឈ្មោះ ហ៊ុន ម៉ាណេ ក៏មិនធម្មតាដែរ ពិតជាស្រស់ស្អាតប្លែក គួរឲ្យទាក់ទាញខ្លាំងណាស់។
ក្នុងនោះ គេក៏បានឃើញតារាសម្តែង និងតារាចម្រៀង ល្បីៗជាច្រើនរូប ក៏បានមកចូលរួមក្នុងកម្មវិធីនៅព្រឹកមិញនេះផងដែរ មានដូចជា លោក នី រតនា, ឆាយ វីរៈយុទ្ធ, ខាត់ សុឃីម, ករុណា ពេជ្រ ព្រមទាំងនៅមានតារាល្បីៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។
មួយវិញទៀត ក៏មានការបង្ហោះសារជូនពរ និងអបអរសាទរ ឲ្យលោក លោក ប៉ែន ចំរុង និង កូនក្រមុំ ហ៊ុន ម៉ាណេ ស្រឡាញ់គ្នាជារៀងរហូតថែមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃមង្គលការនេះទាំងអស់គ្នា៕