អបអរសាទរ! តារាសម្តែង លោក ប៉ែន ចំរុង ចូលរោងការនៅព្រឹកនេះហើយ កូនក្រមុំតែងខ្លួនស្រស់ស្អាតណាស់ (មានវីដេអូ)

នៅព្រឹក ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ​ តារាសម្តែង និងជាពិធីករ ដ៏ល្បី លោក ប៉ែន ចំរុង បានចូលរោងការហើយ នៅ វិមានពិភពថ្មី សែនសុខ អគារ B ជាមួយកូនក្រមុំដ៏ស្រស់សោភា ហ៊ុន ម៉ាណេ ព្រមទាំងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនប្រកបដោយភាពសប្បាយរីករាយគ្រប់ៗ។

ក្នុងនោះគេក៏បានឃើញកូនកំលោះ និងកូនក្រមុំ មានការតុបតែងខ្លួនស្អាតគួរឲ្យគយគន់ជាខ្លាំង។ក្រោយពីទទួលបានដំណឹងនេះហើយ ធ្វើឲ្យអ្នកគាំទ្រតារាសម្តែងនេះជាច្រើន បានបង្ហោះសារជូនពរ និងអបសាទរ ឲ្យអ្នកទាំងពីជួបប្រទះតែសំណាង សុភមង្គល និងស្រឡាញ់គ្នាដល់ចាស់កោងខ្នង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាព នូវទិដ្ឋភាព មង្គលការនៅព្រឹកនេះទាំងអស់គ្នា៕

Related posts

Leave a Comment