តារាកំប្លែងនាយ ហុង ដា៖ ព្រះនាងតូចរបស់ប៉ា..ស្នាមញញឹមរបស់កូន គឺជាក្តីសុខរបស់ប៉ា ទោះហត់យ៉ាងណា​ ក៏ប៉ាខំប្រឹងដើម្បីកូនដែរ…

ភ្នំពេញ៖ ប្រិយមិត្តពិជាស្គាល់រួចមកហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាពលោក ហុង ដា ដែលរាល់ពេលលោកឡើងឆាកសម្ងែងម្តងៗ ធ្វើឲ្យមហាជននិងប្រិយមិត្តនិយមចូលចិត្តរូបគាត់ ធ្វើឲ្យសើចផ្អើលឆាក ព្រោះតែភាពកំប្លុកកំប្លែងរបស់លោក បានផ្តល់ស្នាមញញឹមដល់ពុកម៉ៃបងប្អូន តែបើងាកមកមើលពីជីវិតក្រៅសិល្បៈរបស់លោកវិញ បានធ្វើឲ្យមហាជនពិតជាមានស្ងប់ស្ងែងជាខ្លាំង ព្រោះតែលោកបានដើរតួរនាទីបានយ៉ាងល្អ មិនថាធ្វើជាម្តាយ ឫឪពុកនោះទេលោកមិនដែលទុកកូនចោលនោះទេ។

យ៉ាងណាមិញនាពេលថ្មីៗនេះផងដែលលោក ហុង ដា បានបំពេញបំណងកូនស្រី ដោយលោកបានទិញម៉ូតូជ័រឲ្យកូនស្រីជាទីស្រលាញ់របស់ខ្លួន ដើម្បីជាកាដូរលើកទឹកចិត្តដល់កូន។ គ្រប់ស្នាមញញឹមរបស់កូន គឺជាក្តីសុខរបស់ពុក។ ពុកម្នាក់នេះធ្វើបានគ្រប់យ៉ាង ដើម្បីស្រីស្ងួនបានសេចក្តីសុខ ក្រោយពីភរិយារបស់លោកបានលាចាកលោកទៅ ក៏ពុកមើលថែកូនស្រីម្នាក់ ឲ្យបានល្អបំផុត ព្រោះកូនជាជីវិតរបស់ពុក។ ហើយក្នុងដែលលោកក៏បានសរសេរពាក្យមួយឃ្លាលើបណ្តាញសង្គមហ្វេសប៊ុកលោកថា៖ ​”ថ្ងៃនេះព្រះនាងតូចម្ចាស់ជីវិតរបស់ប៉ាចង់បានម៉ូតូហើយទាទិញមួកទៀតខ្លាចប៉ូលីសចាប់ ហុឺកូនអ្ហើយកូន”។

ក្រោយពីបានឃើញរូបភាព ដ៏មានសេចក្តីសុខបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានអារម្មណ៍រំភើប និងចង់ឃើញឪពុកម្នាក់ មើលថែកូនស្រីម្នាក់នេះ និងផ្តល់ភាពកក់ក្តៅកូនក្មេងតូចៗម្នាក់ ឲ្យរស់នៅពោលពេញទៅដោយក្តី បើទោះបីជាគ្មានម្តាយ នៅជិតក៏ដោយ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment