ថៃ៖ គួររំលឹកឡើងវិញបន្តិចថា កាលពីកន្លះខែមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះក្នុងផលិតកម្ម រស្មី ហង្សមាស អ្នកនាង ឱក សុគន្ធកញ្ បានធ្វើការបង្ហោះពីរូបភាពជាច្រើនសន្លឹកចំពោះវត្តមានសមាជិកថ្មីដែលជាកូនប្រុសជាទីស្រលាញ់របស់ខ្លួន អមមកជាមួយនឹងស្នាមញញឹមយ៉ាងរីករាយ។
គួររំលឹកដែរថា អ្នកនាង ឱក សុគន្ធកញ្ញា សម្រាលបានកូនប្រុសម្នាក់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅមន្ទីរពេទ្យដ៏ល្បីមួយ ទំនេីប និងឈានមុខគេបំផុតក្នុងប្រទេសថៃ ដែលមានឈ្មោះថា Bumrungrad ។ ទន្ទឹមនឹងនេះដែរ ក៏មានវត្តមានសិល្បករល្បីៗជាច្រើនរូប ដែលជាមិត្តរួមទ្រនំ បានទៅសួរសុខទុក្ខអ្នកនាង ឱក សុគន្ធកញ្ញា ដល់មន្ទីរពេទ្យប្រទេសថៃទៀតផង។
ក្រោយពីបានសម្រាកព្យាបាល និងសម្រាលបានកូនប្រុសជាទីស្រលាញ់ដោយសុវត្ថិភាព អស់មួយរយៈពេលមក ពេលនេះក្រុមគ្រូពេទ្យប្រទេសថៃ បានអនុញ្ញាតឲ្យអ្នកនាង ឱក សុគន្ធកញ្ និងកូនប្រុស អាចត្រឡប់មកផ្ទុះវិញបានហើយ ដែលនេះពិតជាដំណឹងដ៏រីករាយមួយសម្រាប់គ្រួសារមួយនេះដ៏មានសុភមង្គល។
រួមជាមួយគ្នានេះផងដែរ ស្វាមីរបស់អ្នកនាង ឱក សុគន្ធកញ្ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Oeng Sokly បានបង្ហោះពីទិដ្ឋភាពនៅលើយន្តហោះខណៈដែលកំពុងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ និងបានបន្ថែមប្រាប់ឲ្យបានដឹងថា៖ «First day, First flight for Charlie មានន័យថា ថ្ងៃដំបូងសម្រាប់ ឆលី ដែលធ្វើដំណេីរនៅលើយន្តហោះ»។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕