ចូលរួមត្រេកអរផង! ជិតដល់ថ្ងៃចូលរោងការ​ សុខ សុម៉ាវត្តី ដឹកដៃអនាគតស្វាមី ថតរូប Pree Wedding មើលទៅពិតជាសាកសមគ្នាខ្លាំងណាស់

ភ្នំពេញ៖ ប្រិយមិត្តពិតជាទទួលជ្រាបរួចមកហើហថាអ្នកនាង សុខ សុម៉ាវត្តី ចំពោះទំនាក់ទំនងស្នេហាជាមួយនឹង កីឡាបាល់ទាត់រូបស្រស់សង្ហារ ក្នុងក្លឹបបាល់ទាត់បឹងកេតនោះគឺលោក លី វ៉ាហេទ ដែលអ្នកទាំងពីរ តែងតែធ្វើការបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នានាពេលកន្លងមក នៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតធ្វើឲ្យអ្នកគាំទ្រអ្នកទាំពីរ មានការច្រណែនជាខ្លំាង។

ជាក់ស្តែងស្រាប់តែកាលពីពេលថ្មីៗនេះ ប្រភពលេចធ្លាយពីអ្នកនៅក្នុងសង្កោមសិល្បៈបានទម្លាយឲ្យដឹងពីទំនាក់ទំនងអ្នកនាង សុវ សុម៉ាវត្តី និងកំលោះសង្ហារលោក លី វ៉ាហេទ ដោយអ្នកទាំង២នឹងកាន់ដៃគ្នាចូលរោងការនាពេលឆាប់ៗនេះខណៈដែលចំណងស្នេហ៍ខុសវ័យមួយនេះ​ បានស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ហើយក្នុងនោះដែរ អ្នកនាង សុខ សុម៉ាវត្តី ក៏បានទម្លាយឲ្យដឹងពីមូលហេតុ ដែលធ្វើឲ្យអ្នកនាង ជ្រើសរើសយកកំលោះ លី វ៉ាហេទ ទោះបីមានវ័យខុសគ្នារហូតទៅដល់១០ឆ្នាំនោះឲ្យដឹងថា៖ ”ហេតុផលដែលនាងសម្រេចចិត្តជ្រើសយក លី វ៉ាហេទ ព្រោះលោកជាបុរសល្អ សុភាពរាបសា មានទំនួលខុសត្រូវ ជាពិសេសលើកតម្កើង និងផ្តល់កិត្តិយសឲ្យនាង គ្រប់ពេលតែម្តង”។

ដោយឡែកនាពេលរសៀលថ្ងៃនេះវិញផងដែរ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាសម្តែងស្រីបេបមនោសញ្ចេតនា អ្នកនាង សុខ សុម៉ាវត្តី រួមជាមួយអនាគតស្វាមី លោក លី វ៉ាហេទ បានកាន់ដៃគ្នាថតរូប Pre-Wedding សម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះហើយ ដែលមើលទៅអ្នកទាំងពីរនាក់នេះពិតជាស្រស់ស្អាតសមគ្នាឥតខ្ចោះតែម្តង។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកលោក Xiang Zobie ដែលគ្រប់គ្នាបានស្គាល់ថាជាម្ចាស់ហាង Beauty Salon បានបង្ហោះទិដ្ឋភាពគូរស្វាមីភរិយាថ្មីមួយគូរនេះ និងបានភ្ជាប់សារមួយឃ្លាថា៖”Idolទាំង២សមគ្នាណាស់​ជូនពរអោយ​ ស្រលាញ់​គ្នាដល់ចាស់កោងខ្នង​ ការងារថ្ងៃនេះ​ Piseth Rachana Somangka ជាមួយគ្រឿងសំអាង​Ottie​Natural​Cambodia”៕

Related posts

Leave a Comment