ឃើញហើយរំភើបជំនួស! ពេលនេះផ្ទះថ្មីដែលជាការផ្តល់ជូនដោយសប្បុរសជនជាច្រើនតាមរយៈ ឯកឧត្តម ពេជ្រ ស្រស់ ដល់នាយ ប្រុញ បានលេចចេញជារូបរាងស្ទើរតែទាំងស្រុងហើយ គឺធ្វើបាន…

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនពិតជានៅចាំបានថា អំពីដំណឹងដ៏រីករាយមួយ បន្ទាប់ពីមានការផ្តួចផ្តើមពីឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសឧតត្ថម្ភធ្វើផ្ទះសមរម្យមួយជូន នាយប្រុញ រួចមក ស្រាប់តែមានមហាជន និងសប្បុរសជនយ៉ាងច្រើនបាននាំគ្នាចូលរួមនូវថវិការបន្តបន្ទាប់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកទល់នៅពេលនេះមានរយៈពេលជាង ១ខែហើយ ដែលឯកឧត្តម ពេជ្រ ស្រស់ បានបញ្ជូនអនុប្រធានលោក ផន ផល្លា រួមជាមួយក្រុមការងារទៅកាន់ផ្ទះនាយប្រុញ ក្នុងគោលបំណងចុះទៅសិក្សាវាស់វែងពីទំហំដី និងគំរូផ្ទះ ដើម្បីចាត់ចែកសាងសង់ឲ្យបានលឿនរហ័ស។ ហើយអ្វីដែលគួរឲ្យរំភើបចិត្តនោះ ផ្ទះថ្មីដែលជាការផ្តល់ជូនដោយសប្បុរសជនជាច្រើនតាមរយៈឯកឧត្តម ពេជ្រ ស្រស់ គឺបានលេចចេញជារូបរាងស្ទើរតែទាំងស្រុកហើយ មើលទៅពិតជាស្រស់ស្អាតគួរឲ្យចង់រស់នៅខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះរូបភាពប៉ុន្មានសន្លឹករួមទាំងភ្ជាប់ខ្លឹមសារទាំងស្រុកថា៖ “ផ្ទះក្មួយប្រុញនៅពេលនេះគឺធ្វើបាន80%ហើយ ខ្ញុំសូមអរគុណដល់បងប្អូនសប្បុរសជនទាំងអស់ ដែលបានចូលរួមជ្រោមជ្រែងធ្វើផ្ទះថ្មីឲ្យក្មួយប្រុញ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment