គួរឱ្យកោតសរសើរមែន! ថ្ងៃខួបកំណើត ឌួង ហ្សូរីដា មិនខ្ចីរៀបចំពិធីជប់លៀងបែរចំណាយពេលធ្វើរឿងមួយនេះ នាំឱ្យផ្ទុះការសាទរពេញបណ្ដាញសង្គម

រាជធាភ្នំពេញ ៖ ព្រឹកមិញនេះ អតីតពិធីការិនីរូបស្រស់ ឌួង ហ្សូរីដា បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយក្នុងថ្ងៃកំណើតរបស់ខ្លួន ធ្វើឱ្យផ្ទុះការសាទរពេញបណ្ដាញសង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសំណេរយ៉ាងវែងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ឌួង ហ្សូរីដា បានរៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា «13-05-2021៖ TUBE COFFEE RSK (សាខាឫស្សីកែវ) មិនត្រឹមតែចូលរួមចំណែកការងារសង្គមគ្រប់កាលៈទេសៈទេ ប៉ុន្តែតែងតែគោរព និង អោយតម្លៃបងប្អូនមានពិការភាពដោយមិនរើសអើងក្នុងការសហការផ្តល់ជូនការងារ និង ការបរិច្ចាគផ្សេងៗ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះកញ្ញា ឌួង ហ្សូរីដា បានបន្តថា «ខួបកំណើតឆ្នាំនេះ ក៏ដូចរាល់ឆ្នាំ មិនទំលាប់រៀបចំពិធីជប់លៀង រឺ ជួបជុំស្រាប់ហើយ ទៅតែវត្ត តែឆ្នាំនេះវត្តក៏មិនបានទៅព្រោះខ្លាចខូវីដ…! ម្យ៉ាងម្តាយក៏មិននៅក្បែរផង…! ដូច្នេះសុំបង្វែរជាការធ្វើបុណ្យ និង ធ្វើទាន និង ការផ្តល់ជូន ជូនថវិការពូអ្នកដឹក Foodpanda ជាជនមានពិការភាព ។ ផ្ញើររទេះជនពិការទៅអោយ ក្មេងពិការភាពនៅ កំបូល អរគុណអតិថិជន របស់ TUBE COFFEE ឫស្សីកែវ ដូចគ្នាដែលតែងតែជូនលុយពូម្នាក់នេះជាប្រចាំ ចង់ប្រាប់បងប្អូនយើងថា គាត់ពិការជើងទាំងសងខាង តែគាត់នៅតែខំប្រឹងរត់ម៉ូតូដឹកជញ្ជូន Foodpanda ដោយមិនជ្រើសរើសមុខរបរសុំទានគេដាច់ខាត នេះជាអ្វីដែលយើងខ្ញុំមានមោទនភាពចំពោះគាត់អរគុណក្រុមហ៊ុន Foodpanda ដូចគ្នាដែលផ្តល់ឪកាសការងារដល់បងប្អូនដែលមានពិការភាពរបស់យើងបំរើការដោយមិនរើសអើង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងសិល្បករសិល្បការិនីជាច្រើនបានស្ញើចសរ​សើរពីទឹកចិត្តដ៏ថ្លៃថ្លារបស់នាង និងបានចូលរួមសារទរក្នុងថ្ងៃខួបកំណើត ជាពិសេសអ្នកខ្លះក៏បានបញ្ចេញអារម្មណ៍ពិតយ៉ាងដូច្នេះថា «ស្អាតទាំងរូបរាង ស្អាតទាំងចិត្ត» ថែមទៀតផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment