ថ្ពាល់ខួចដូចប៉ាប៉ាណាស់! ឆលី (Charlie) មិនទាន់បាន១ខែស្រួលបួលផង ឆលី ឡើងម៉ាប់ៗ ជាពិសេសរូបថតមួយណាក៏ញញឹមដែរ មើលរូបបានដឹងថា ប៉ាប៉ាស្រលាញ់ឆលីខ្លាំងប៉ុណ្ណា

ហ្វេសប៊ុក៖ ហ្វេនដែលជាអ្នកគាំទ្រជាច្រើននិងមហាជនពិតជាបានជ្រាបរួមកហើយថា កាលពីថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងផុតទៅប្រហែលកន្លះខែមកនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនដោយជោគជ័យហើយសុខភាពល្អ ទាំងម្តាយ ហើយនិងកូន។ កូនប្រុសដំបូងរបស់តារាចម្រៀងរូបនេះមានឈ្មោថា ឆលី (Charlie) មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ជាពិសេសថែមទៀតនោះ មានថ្ពាល់ខួចទាំងខាងសងដូចប៉ាប៉ារបស់គេខ្លាំងណាស់។

រីឯនៅមនុនេះបន្តិច នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពស្អាតៗរបស់ ឆលី មើលទៅគួរឲ្យគ្រឺតដល់ហើយ។ ក្នុងនោះដែលលោក ណុប បាយ៉ារិទ្ធ ក៏បានភ្ជាប់សារបញ្ជាក់បន្ថែមទៀតថា៖ “មិនទាន់បាន១ខែស្រួលបួលផងឆលីឡើងម៉ាប់ៗ រូបថតមួយណាក៏ញញឹមដែរ មើលរូបបានដឹងថាប៉ាប៉ាស្រលាញ់ឆលីខ្លាំងប៉ុណ្ណា ត្រៀមសព្វគ្រប់ តំឡើងគ្រែគេងអោយកូនដោយផ្ទាល់ដៃ ពិតជាsuper daddy មែន តែចាប់អារម្មណ៍ថា មានរូបមួយ ប៉ាប៉ា និងឆលីកំពុងបង្អួតខួចគ្នា មែនអត់???”។ ប្រិយមិត្តចង់ដឹងកាន់តច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment