មិនធម្មតា! មិនដែលឃើញសោះលោក ខេមរៈ សិរីមន្ត រាំជាមួយភរិយា កាលពីយប់មិញនេះ រាំកូរសាហាវខ្លាំងណាស់(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តនិងមហាជនជាច្រើនពិតជាទទួលជ្រាបរួចមកហើយថា លោក ខេមរៈ សិរីមន្ត បានផ្លាស់ប្តូរទ្រនំថ្មីមកកាន់ផលិតកម្ម រស្មី ហង្សមាស ធ្វើឲ្យរូបលោកកាន់តែឡើងកូដបន្ថែមទៀត ក្រោយពេលដែលរូបលោកបានបញ្ចេញបទចម្រៀងថ្មីៗជាច្រើននៅក្នុងផលិតកម្ម រស្មី ហង្សមាស ជាពិសេសគឺបទ ៉ធុញបងមែនទេ៉ ជាដើម។

ទន្ទឹមនឹងមានភាពជោគជ័យយ៉ាងធំ នៅក្នុងវិស័យសលិ្បៈក៏ពិតមែន គេសង្កេតឃើញថារូបលោកក៏តែងតែបង្ហាញពីសុភមង្គល និងសេចក្តីស្រលាញ់ ដោយពោលពេញទៅដោយភាពកក់ក្តៅជាពន់ពេក បើនិយាយចំពោះក្រុមគ្រួសាររបស់លោកវិញជារឿយៗ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបានធ្វើឲ្យប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់លោកហាក់មានភាពច្រណែនយ៉ាងខ្លាំងចំពោះសេចក្តីសុខមួយនេះផងដែរ។

ជាក់ស្តែងកាលពីម្សិលមិនេះ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃខួបកំណើត កូនស្រីបណ្តូលចិត្តរបស់លោក ខេមរៈ សិរីមន្ត និងគ្រួសារបានជួបជុំគ្នាប្រារព្ធធ្វើពិធីខួបកំណើត ដោយក្នុងដែលលោកក៏បានអញ្ចើញលោកឧកញ៉ា និងមិត្តរួមអាជីពជាច្រើនមកចូលរួមក្នុងពិធីនេះដែលមានដូចជា លោក ហេង ឡុង, លោកឧកញ៉ា ឡេង ណាវ៉ាត្រា, កញ្ញា សុខ ពិសី, លោក ហ្សូណូ, ខេម, ខាត់​ ជេម, រួមជាមួយបុគ្គល្បីៗជាច្រើនរូបទៀតដែលធ្វើឲ្យកម្មវិធីខួបកំណើតកូនស្រីរបស់លោក មានភាពកក្រើតតែម្តង។

Related posts

Leave a Comment