កាន់តែធំកាន់តែឃ្យួដ! អីយ៉ា នាងតូច Jenny របស់ សួស វីហ្សា កាន់តែគួរឲ្យក្នាញ់ដល់ហើយ

បើគិតមកទល់ពេលនេះកូនស្រីរបស់តារាចម្រៀង សួស វីហ្សា និង លោក ថមមី គឺមានអាយុ ៧ ខែ បើគិតចាប់ថ្ងៃពីថ្ងៃសម្រាលដំបូងកាលពីថ្ងៃទី ០៩​ ខែតុលា ឆ្នាំ ២០២០ មកនោះ ។ ក្នុងនោះ មិនត្រឹមតែស្រស់ស្អាត ឃ្យូដគួរឱ្យស្រឡាញ់កាត់តាមប៉ាម៉ាក់នោះទេ នាងតូចដ៏ស្រស់ស្អាតកូនស្រីដំបូងរបស់តារា ២ ដួង ខាងលើនេះ ក៏មានឈ្មោះយ៉ាងពីរោះថា ថង សាម៉ូលីណា ហៅ Jenny ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែធំពីមួយថ្ងៃទៅមួយ នាងតូច Jenny កូនស្រីរបស់តារាចម្រៀង សួស វីហ្សា ត្រូវបានមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាន់តែចាប់អារម្មណ៍នាងច្រើនឡើងៗ ក៏ព្រោះតែមុខមាត់គួរឱ្យក្នាញ់ សាច់សស្កុស រាងទ្រលុកទ្រលន់ ដែលអ្នករាល់គ្នាឃើញហើយក្រឺតចង់តែឱបថើប ។ លើសពីនោះ បើក្រឡេកទៅមើលសក់ Jenny បើទោះជាមិនមែនវែងខ្លាំងក្តី តែសក់នាងតូចពិតជាក្រាស់ឃ្មឹកកាត់ទៅរកអ្នកនាង សួស វីហ្សា ណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ សួស វីហ្សា និង លោក ថមមី តែងតែតុបសម្លៀកបំពាក់កូនស្រីឃ្យូដៗគួរឱ្យស្រឡាញ់ រីឯសក់វិញគឺភាគច្រើនអ្នកទាំងពីរចងម៉ូដសក់ទីទុយបាស់ៗឱ្យនាងតូច ស្រាប់តែកាលពីពេលថ្មីនេះ ប៉ាម៉ាក់វ័យក្មេង ២ រូបនេះ បានបង្ហោះរូបភាពនាងតូច Jenny ទម្លាក់សក់មើលទៅកាន់តែគួរឱ្យស្រឡាញ់ និង ក្នាញ់ថែមទៀតហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment