ពិតធ្វើឱ្យអ្នកគាំទ្ររំភើបណាស់ ! ស្រីអូន ដើម្បីVote ឱ្យបវរកញ្ញាខ្មែរ រ៉េត សារីតា អាចចូល ដល់ Top បានចាយលុយ អស់ជាង….

ពិតជាដំណឹងមួយដ៏សែនរំភើបសម្រាប់មហាជនអ្នកគាំទ្របវរកញ្ញាខ្មែរ រ៉េត សារីតា បន្ទាប់ពីអ្នកនាង ស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ជារាជនីចិត្តធម៌នោះ បានចំណាយលុយរបស់ខ្លួនចំនួន ១០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងការចូលរួមគាំទ្រ និង បោះឆ្នោត ឱ្យបេក្ខភាពបវរកញ្ញាខ្មែរ រ៉េត សារីតា ដើម្បីមានឱកាសចូលដល់ Top នៃការប្រកួតប្រជែងសម្រស់កញ្ញាឯកអន្តរជាតិ Miss Universe ២០២០ ដែលកំពុងតែប្រព្រឹត្តិទៅនៅរដ្ឋ Florida សហរដ្ឋអាមេរិក ។,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតការ ប្រកួតប្រជែងមួយនេះ កម្មវិធីនឹងជ្រើសរើសបេក្ខភាពម្នាក់ចេញពីការបោះឆ្នោត ដោយមានសំឡេងច្រើនជាងគេ នឹងក្លាយជាអ្នកឈ្នះចូលដល់ Top ២១ ដោយស្វ័យប្រវត្តិ ក៏ប៉ុន្តែការ Vote នោះក៏ទាមទារឱ្យមានលុយផងដែរ ដើម្បីអាច Vote បាន ពោលគឺចាប់ពី ១ ដុល្លារឡើងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងពេលនេះ មហាជនខ្មែរកំពុងតែនាំគ្នាបោះឆ្នោតដោយរួមគ្នាជាកម្លាំងមួយ ចេញថវិកាបន្តិចបន្តួចដើម្បីគាំទ្រដល់បវរកញ្ញាខ្មែរ តែក្នុងនោះគេក៏ឃើញអ្នកនាង ស្រីអូន បានចេញមកខមមិន ថាអ្នកនាងនឹងជួយ ១០០០ ដុល្លារ ។ ដំណឹងនេះពិតធ្វើឱ្យអ្នកគាំទ្ររំភើបណាស់ ហើយគេក៏សង្ឃឹមថា និង មានមហាជនផ្សេងៗទៀតជួយបោះឆ្នោតឱ្យបវរកញ្ញាខ្មែរដូចគ្នា ព្រោះថាពេលនេះនាងកំពុងតែតំណាងឱ្យខ្មែរទាំងមូល ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment