គួរឲ្យរំភើបចិត្តណាស់! ទីបំផុត ផ្ទះថ្មីដែលជាការផ្តល់ជូនដោយលោកស្រី ទ្រី ដាណា ដល់លោកយាយកំសត់ម្នាក់នៅខេត្តតែកែវ បានលេចចេញជារូបរាងហេីយ

ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំបានហេីយ ទាក់ទងនឹងលោកយាយដ៏កំសត់ម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ ដែលគាត់គ្មានជម្រកសមរម្យ និងមានជីវភាពខ្វះខាតខ្លាំង ក៏ត្រូវបានលោកស្រី ទ្រី ដាណា ផ្តល់ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន និងថែមទាំងបានសង់ផ្ទះល្មមជូនដល់គាត់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បេីគិតមកដល់ពេលនេះមានរយៈពេលជាង ១ខែហេីយ ដែលលោកស្រី ទ្រី ដាណា បានចុះទៅដល់ផ្ទះលោកយាយផ្ទាល់ ហេីយអ្វីដែលគួរអោយរំភើបជាខ្លាំងនោះ ផ្ទះថ្មីដែលជាការផ្តល់ជូនដោយថៅកែហាងពេជ្រដ៏មានចិត្តសប្បុរសធម៌រូបនេះ គឺបានលេចចេញជារូបរាងហេីយ ពិតជាស្រស់ស្អាតគួរឲ្យចង់រស់នៅខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ដោយមានខ្លឹមសារដូចតទៅ៖«នៅចាំលោកយាយទេ? នេះជាផ្ទះរបស់លោកយាយស្អាតទេបងប្អូន? នាងខ្ញុំបានធ្វើឱ្យរួចរាល់ហើយ ប៉ុន្តែមិនទាន់មានពេលបានទៅចាំមើលចប់កូវីដសិន បងប្អូននេះគឺជាការពិតមួយសម្រាប់នាងខ្ញុំចូលចិត្តធ្វើច្រើនជាងនិយាយ ។ សូមជូនពរលោកយាយមានសុខភាពល្អ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment