កូនល្អ! ទោះបីឆ្ងាយម្តាយយ៉ាណា ប៉ុន្តែ ឱក សុគន្ធកញ្ញា មិនភ្លេចឡើយធ្វើរឿងមួយ ក្នុងឱកាសមានន័យនេះ

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ មហាជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានឃើញសិល្បករ សិល្បការិនីជាច្រើន បានចូលរួមបង្ហាញក្តីស្រលាញ់ និង ការដឹងគុណរបស់ខ្លួនទៅកាន់អ្នកម្តាយ និង មាតាទូតាំងពិពលោកក្នុងថ្ងៃ «បុណ្យមាតា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងក្រឡេកមកមើលតារាចម្រៀងជួរមុខអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចូលរួមបង្ហាញការដឹងគុណ និង ក្តីស្រលាញ់របស់ខ្លយនទៅកាន់អ្នកស្រី អ៊ីន សុគន្ធ អតីតគ្រូបង្រៀន និង ជាអ្នកបង្ហាត់រាំនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលជាម្តាយដូចតារាផ្សេងទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាមិនបានជួបជុំអ្នកម្តាយដូចគេដទៃក្នុងថ្ងៃដ៏មានន័យនេះ ដោយម្តាយរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងតែរស់នៅក្រៅប្រទេស ប៉ុន្តែនាងក៏បង្ហោះសារយ៉ាងខ្លី តែមានអត្ថន័យយ៉ាងខ្លាំងដល់អ្នកមានគុណ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់អមនឹងរូបភាពជាមួយអ្នកស្រី អ៊ីន សុគន្ធ ថា «ក្ដីស្រឡាញ់សម្រាប់នារីម្នាក់នេះ មិនដែលប្រែប្រួលឡើយ! រីករាយថ្ងៃបុណ្យមាតា Happy Mother’s Day Mommy» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment