“ពេលវេលាកន្លងហួសទៅ” ស្ដាប់ហើយស្រណោះណាស់ ក្រោយ តារាកំប្លែងថៃ Kom ស្លា ប់ទៅ កូនស្រី ច្រៀងចម្រៀងយ៉ាងកម្សត់ (មានវីដេអូ)

ថៃ៖ បន្ទាប់ពីទទួលមរណភាពអស់រយៈ១០ថ្ងៃកន្លងមកនេះNakom បានធ្វើឱ្យមហាជនជាច្រើននៅតែមានការសោកស្ដាយ​ព្រមទាំងមានសេចក្ដីសោកសង្រេងជាខ្លាំង ដោយសារតែបានបាត់បង់អ្នកសិល្បៈដ៏មានទេពកោសល្យម្នាក់ ជាពិសេលគឺក្រុមគ្រួសាររបស់គាត់តែម្ដងមានភាពឈឺចាប់ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីរយៈពេលថ្មីៗកន្លងមកនេះ Ice ដែលជាកូនស្រីរបស់ Nakom នាងបានធ្វើឱ្យមហាជនគ្រប់គ្នាស្ទើរតែស្រក់ទឹកភ្នែក ដោយសារតែនាងបានបកស្រាយចម្រៀងមួយបទជាមួយនឹងស្វាមីរបស់នាង ដែលបទនេះមានចំណងជើងថាៈ “ពេលវេលាមួយដែលបានកន្លងផុតទៅ”​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងចម្រៀងមួយបទនេះគឺ Ice នាងបានតាំងចិត្តច្រៀងសម្រាប់ជូនចំពោះមហាជនគ្រប់គ្នាដែលបានគាំទ្រឪពុករបស់ខ្លួន ជាពិសេសនាងចង់ផ្ញើរជូនលោកឪពុក ជាទីស្រឡាញ់ របស់នាងដែលទើបតែទទួលមរណៈភាព​ដើម្បីបានស្ដាប់ និងចង់ឱ្យបានដឹងថាពេលនេះកូនៗ និងគ្រួសារទាំងអស់គឺរឹងមាំណាស់ កុំបាច់បារម្ភទៀតអី ។ ក្នុងបទចម្រៀងនោះក៏មានជាវីដេអូរបស់Nakom ដែលបានរួមបញ្ចូលគ្នា ដែលវារឹតតែធ្វើឱ្យបទចម្រៀងមួយនេះកាន់តែកម្សត់ទ្វេដងទៅទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment