ឱក សុគន្ធកញ្ញា បង្ហាញឈ្មោះកូនដំបូង កៀកថ្ងៃសម្រាល

ភ្នំពេញ ៖ កាលពីម្សិលមិញនេះរំលេចខ្លួនក្នុងកម្មវិធីចុះកុងត្រាធ្វើជាអ្នកផ្សព្វផ្សាយផលិតផលម្សៅទឹកដោះគោមួយតារាស្រីល្បីទ្រនំហង្សមាស ឱក សុគន្ធកញ្ញា ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ខណៈពោះរបស់នាងកាន់តែធំ ហើយប្រភពសារព័ត៌មានដែលចុះទៅដល់ទីតាំងនោះបានផ្សាយថា រហូតមកដល់ពេលនេះទារកក្នុងផ្ទៃប្អូនថ្លៃថៅកែហង្សមាសរូបនេះមានវ័យដល់ទៅ៦ខែ ស្របពេលអាពាហ៍ពិពាហ៍បានរៀបចំកាលពីខែឧសភា កន្លងទៅថ្មីនេះ។

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះភរិយាលោក អ៊ឹង សុខលី ដែលកំពុងស្ថិតក្នុងកម្មវិធីនេះក៏បានប្រកាសថាកូនរបស់ខ្លួនជាកូនប្រុស ហើយនាង និងស្វាមី សម្រេចចិត្តដាក់ឈ្មោះហៅក្រៅរួចហើយគឺ ឆលី ប៉ុន្តែឈ្មោះពិតជាផ្លូវការមិនទាន់បានកំណត់នៅឡើយនោះទេ។

Related posts

Leave a Comment