Connect with us

Uncategorized

គួរឲ្យស្តាយ នាយក្រូច បញ្ចប់កុងត្រា ដើរចេញពី CTNហើយ

Published

on

នាយក្រូច គឺជាតារាកំប្លែងប្រុសមួយរូបដែលមានប្រជាប្រិយភាព ថែមទាំងទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ជាមួយនឹងទេពកោសល្យកំប្លុកកំប្លែង ជាពិសេសបច្ចុប្បន្ននេះ លោកកាន់តែទាញយកការចាប់អារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំងតាមរៈវីដេអូកំប្លែងខ្លីៗ ដែលនាយបានតុបតែងខ្លួនជាមនុស្សចាស់ ឬធ្វើជាអ្នកស្រវឹងជាដើម ។

យ៉ាងណាមិញ កាលពីមួយរយៈធំមុន ក្រុមតារាកំប្លែង នាយពាក់មី បានបង្ហើបកូនចិត្ត ចង់ដើរចេញពី ស្ថានីយ៍ទូរទស្សន៍ CTN ក្រោយច្បាប់ផ្ទៃក្នុងមានការប្រែប្រួល និងរឹតបន្តឹងខ្លាំង ក្រោយមានមេដឹកនាំថ្មី ជាជនជាតិឥណ្ឌា ។

ខណៈរឿងរ៉ាវមួយនេះ ហាក់រៀងស្ងាប់ស្តាត់មិនទាន់ប៉ុន្មានខែស្រួលបួលផង ស្រាប់តែកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ នាយក្រូច បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា បានបញ្ចប់កុងត្រាជាមួយនឹង CTN រួចរាល់ហើយ ក្រោយធ្វើការរយៈពេលជាង ១១ ឆ្នាំ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ។

ជាមួយគ្នានេះផងដែរ នាយក្រូច ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “ថ្ងៃទី 01/01/2010ជាថ្ងៃដែលខ្ញុំប្រឡងជាប់នៅCTNថ្ងៃទី 29/06/2022ជាថ្ងៃចុងក្រោយដែលខ្ញុំដើរចេញពីCTN ជួយជួលកំប្លែង និងអកកេសខ្ញុំផងបងប្អូន092/070,429596/0972222498 សូមអរគុណ” ។

ក្នុងវីដេអូនេះផងដែរ នាយក្រួច ក៏បាននិយាយប្រាប់ទៀតថា៖ “បាទជុំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ប្រិយមិត្តទាំងអស់ជាទីគោរពរាប់អាន បាទថ្ងៃនេះដែរ ថ្ងៃដែលខ្ញុំចាក់ចេញពី CBS ហើយបាទ ហើយនេះជាកាតដែលខ្ញុំពាក់ជាលើកចុងក្រោយ មកបញ្ចប់កុងត្រានៅ CBS…”។

ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជនជាច្រើន មានការសោកស្តាយក្នុងការទទួលដំណឹងពីការចាកចេញ ហើយក៏មានអ្នកខ្លះបានលើកឡើងជាមតិយោបល់បែបនេះថា៖ “ក្រុមបងនាំអោយខ្ញុំបានស្គាល់កំប្លែងបែបថ្មី, ទោះបងចេញពីរCTNតែអ្នកគាំទ្រមិនចេញពីរបងទេ, នឹកគ្រួសារពូពាក់មី, ចេញពីCtnក៏ពួកយើងនៅតែគាំទ្រពួកបងដែរ, ជូនពរសំណាងល្អប្អូនប្រុសស៊ូៗដើរទៅមុខទៀត, មានជួបមានបែក” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

Uncategorized

ទម្លាក់ក្បាលមៃក្រូចោល សាន ផានិត ងាកមកសំងំកើបលុយពីរបរសាមញ្ញៗមួយនេះវិញ

Published

on

By

បើទោះជាមិនសូវបានបង្ហាញវត្តមានញឹកញាប់នៅលើវិថីសិល្បៈក៏ពិតមែន ប៉ុន្តែម្ចាស់បទចម្រៀង «ជាប់រវល់» លោក សាន ផានិត ក៏ហាក់នៅតែទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រ ដោយតែងតែចង់ដឹង និង តាមដានពីជីវិតឯកជនរបស់លោកជារឿយៗនៅលើបណ្តាញសង្គមហ្វេសប៊ុក ។

កន្លងមក តារាចម្រៀងខាងលើនេះ ក៏ធ្លាប់បានយកបទល្បីៗរបស់លោកកាលពីប្រមាណ ២០ ឆ្នាំមុន មកបកស្រាយឡើងវិញដែរ ហើយលោក សាន ផានិត ក៏ធ្លាប់បានចូលរួមសម្តែង MV ឱ្យផលិតកម្មមួយចំនួន និង ថតរឿងមួយចំនួនទៀតផង ។

ជាក់ស្តែងថ្មីៗនេះ ក្រោយពីរយាលលើវិស័យចម្រៀងមួយរយៈ លោក​ សាន ផានិត បានចាប់យកនូវអាជីពថ្មីមួយទៀតយ៉ាងសាមញ្ញ ដោយលោកបានបើករបរលក់ស្បែកជើង និង មួកជជុះក្បាលគីបនាំចូលពីបរទេស ។ បើទោះជារបរថ្មីនេះទើបតែដំណើរការក៏ពិតមែន តែតារាចម្រៀងប្រុសខាងលើនេះ ហាក់កាក់កបប្រមូលចំណូលបានគួរសម ព្រោះមានការគាំទ្រពីសំណាក់អតិថិជនច្រើន ។

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានលើកសរសើរពីតារាចម្រៀង សាន ផានិត ក្រោយពីបើករបរថ្មីនេះថា លោកហាក់បន្ទាបខ្លួន ព្រោះបើក្រឡេកទៅមើលមិត្តក្នុងរង្វង់សិល្បៈមួយចំនួន បានបើកហាងទំនើបៗ នាំចូលសម្ភារថ្មីៗ តែលោកបែរជាទៅជ្រើសរើសយកផលិតផលជជុះក្បាលគីបមកលក់ទៅវិញ ។

លើសពីនោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានបន្ថែមទៀតថា បើទោះជាលោកបើកហាងលក់ផលិតផលជជុះក្បាលគីបក៏ពិតមែន ប៉ុន្តែផលិតផលទាំងនោះពិតជាមានគុណភាព និង តម្លៃសមរម្យណាស់ ៕

Continue Reading

Uncategorized

ប្ដីប្រពន្ធ កុល ដាវី ប្រសប់ដាក់ឈ្មោះឱ្យកូនស្រីណាស់ ជាឈ្មោះបែបខ្មែរយ៉ាងពីរោះ

Published

on

By

ហ្វេសប៊ុក៖ តារាសម្តែងអ្នកនាង កុល ដាវី និងស្វាមីបណ្តូលចិត្តគឺលោក សុខ រក្សា បានទទួលចំណងដៃជីវិតយ៉ាងមាន័យតម្លៃរបស់ពួកគេ គឺជាកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលបានសម្រាលកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ ហើយក៏មានការអបអរសាទរយ៉ាងច្រើន ពីសំណាក់សាច់ញាតិ មិត្តភក្តិក្នុងក្រៅរង្វង់សិល្បៈជាច្រើន ។

តាមការបញ្ជាក់ពីខាងមន្ទីរពេទ្យដែលតារាសម្តែង កុល ដាវី បានសម្រាកសម្រាលកូននេះបានឲ្យដឹងដែរថា កុល ដាវី សម្រាលកូនដោយធម្មជាតិ ហើយទាំងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ។

នៅក្នុងឱកាសទទួលបានទាយទដំបូងភ្លាមៗនេះ កុល ដាវី និងលោក សុខ រក្សា ក៏បានផ្តិតយករូបភាពគ្រួសារលើកដំបូរបស់ពួកគេ ដែលមើលទៅពិតជាពោរពេញដោយក្តីសុខយ៉ាងខ្លាំង ។

មួយវិញទៀត រឿងដែលមហាជនបានចាប់អារម្មណ៍ជាខ្លាំងនោះ គឺប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះ បានដាក់ឈ្មោះឲ្យកូនស្រីដំបូងរបស់ពួកគេយ៉ាងពីរោះ ថែមទាំងឈ្មោះបែបខ្មែរយើងទៀតដោយហៅនាងតូចថា រក្សា វីនីតា ។

ក្រឡេកទៅមើល មិត្តភក្តិក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្របានសរសើរពីប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះតៗគ្នាព្រាត ព្រោះពួកគេពូកែប៉ិនប្រសប់រកឈ្មោះដាក់ឲ្យកូនស្រី ដែលជាឈ្មោះបែបខ្មែរយើងមិនដាក់ឈ្មោះបែបបរទេសឲ្យកូន ។

ខណៈក្លាយខ្លួនជាអ្នកម៉ាក់គេថ្មីថ្មោ កុល ដាវី ក៏បានបង្ហាញអារម្មណ៍រំភើបរកអ្វីប្រៀបផ្ទឹមមិនបាន ពេលបានឭសំឡេងកូនយំថា៖ “ប៉ាម៉ាក់ពិតជារំភើបណាស់រកអ្វីប្រៀបផ្ទឹមពុំបានទេពេលដែលបានឮសំឡេងកូនយំ លើកដំបូង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

Uncategorized

ស្មានមិនដល់តាំងពីមានប្ដីមក វីរៈ និច ត្រូវរងសម្ពាធពីមាត់គេឯង ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តខ្លាំង

Published

on

By

ហ្វសប៊ុក៖ ដូចប្រិយមិត្តបានដឹងហើយថា ជីវិតអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីវ័យក្មេង វីរៈ និច កាន់តែស្រលាញ់ល្អូកល្អិននឹងគ្នាកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបនេះ និងស្វាមីតែឃើញបង្ហោះរូបភាពកៀកកើយគ្នាយ៉ាងផ្អែមល្ហែម បង្អួតភ្នែកមហាជនមិនសូវលស់ថ្ងៃនោះទេ ។

ទន្ទឹមនឹងក្តីសុខក្នុងជីវិតគូនេះ វីរៈ និច ហាក់កំពុងរងសម្ពាធផ្លូវចិត្តជាខ្លាំង ក្រោយរូបនាងបានបង្ហើបថាពេលរៀបការមានប្តីរួច បែរជាត្រូវរងពាក្យគេសួរពីរូបសម្រស់ប្រែប្រួលមិនស្រស់ស្អាត មិនមានរាងតូចស្រឡូនដូចកាលពីនៅក្រមុំ ។

ដោយទ្រាំនឹងសំណួរបែបនេះ ធ្វើឲ្យប៉ះពាល់ផ្លូវចិត្តទាំងនោះមិន ស្រាប់តែនាថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ វីរៈ និច បានបង្ហោះសារប៉ុន្មានឃ្លាហាក់ចង់សំណូមពរបែបនេះថា៖

“តាំងពីមានប្តីមកនិចឡូវធាត់ម៉េស បែកសាច់ម៉េស ខ្មៅម៉េស អាក្រក់ម៉េស សម្រស់ធ្លាក់ជាងមុន សេដ ជួបគ្នា Say Hello ឬ សួរសុខទុកគ្នាវិញល្អជាង កុំនិយាយបែបបំបាក់ទឹកចិត្តគ្នាអី ព្រោះមនុស្សម្នាក់ៗមានចំណុចល្អ & ស្អាតរៀងៗខ្លួន” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ