សែនអាសូរខ្លាំងណាស់! កូនកើតបាន១៣ថ្ងៃ អកុសល់ត្រូវម្តាយស្លាប់ចោល រីឯឪពុកបានត្រឹមតែកើតទុក្ខ បីកូន និងកាន់ធាតុប្រពន្ធទើបបូជារួច យកទៅស្រុកវិញ(មានវីដេអូ)

ហ្វេសប៊ុក៖ នាថ្ងៃមិ្សលមិញនេះ​ នាថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០១៩ មហាជនមានការភ្ញាក់ផ្អើលនិងមានការអាណិតអាសូរជាខ្លាំង ក្រោយបានដំណឹងថាមានកូនក្មេងម្នាក់ ទើបតែកើតបាន១៣ថ្ងៃ ជាអកុសល់ត្រូវម្តាយស្លាប់ចោល រីឯឪពុកបានត្រឹមកើតទុក្ខ បីកូន និងកាត់ធាតុប្រពន្ធទើបតែបូជារួច យកទៅស្រកវិញ។ ក្នុងនោះដែល គេក៏បានឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះថា Srey Pov Atomy បានភ្ជាប់សារបញ្ជាក់ថែមទៀតថា៖

“អាណិតណាស់ប្រពន្ធគាត់មានជំងឺគាំងបេះដូង ហើយបានទៅចោលគាត់ និងកូនស្រីរបស់គាត់ កាលពីយប់មិញ ហើយក្មេងទើបតែអាយុ13ថ្ងៃប៉ុណ្ណោះ ខ្ញុំគ្មានអ្វីជួយច្រើនទេមានតែលុយបន្តិចបន្តួច និងសំភារទារកតិចទួច”។ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានភ្ជាប់សារមួយទៀតបញ្ជាក់បន្ថែមថា “សូមអភ័យទោសចំពោះការឆ្លើយតបយឺត បើបងប្អូនចង់ជួយគាត់អាចទាក់ទងទៅខាង ABC ព្រោះគាត់អត់មានលេខទូរស័ព្ទទេ”។

ជាក់ស្តែងក្នុងថ្ងៃដដែលនេះ ក៏មានខាងហ្វេសប៊ុកផេក “A JA A-អាចារ្យ អេ” បានមកធ្វើការ Live វីដេអូទាក់ទងបរុសម្នាក់នេះផងដែរ។ ដើម្បីជ្រាបកាន់តច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment