សូមអោយការសង្ឃឹមមួយនេះអាចអោយប្រទេសនេះមានសន្តិភាពឆាប់ៗនេះទៅចុះ! ទីបំផុត មីយ៉ាន់ម៉ាអាចមានសង្ឃឹម ពេលបវរកញ្ញាតំណាងប្រទេស បានចេញផុតទៅប្រកួត MU នៅអាមេរិក

ពិតជាដំណឹងគួរឱ្យសាទរណាស់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា និង អ្នកគាំទ្រវិស័យកញ្ញាឯក ព្រោះថាកម្មវិធីប្រកួតអន្តរជាតិនេះអាចជាវេទិកាដែលអាចឱ្យប្រជាជនមីយ៉ាន់ម៉ាមានសិទ្ធិបញ្ចេញនូវមតិរបស់ខ្លួនដើម្បីឱ្យប្រទេសរបស់ខ្លួនមានសន្តិភាពឡើងវិញ ដោយហេតុថាមីយ៉ាន់ម៉ាពេលនេះកំពុងតែប្រឈមនូវវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានរដ្ឋប្រហារយោធាបានកើតឡើងកាលពីខែកុម្ភៈកន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលកន្លងទៅមហាជនពិតជាមានក្ដីកង្វល់ណាស់ ដោយលេចឮដំណឹងថា នាង Thuzar Wint Lwin ខកខានទៅប្រកួត ព្រោះថាមានវិបត្តិនយោបាយធ្ងន់ធ្ងរក្នុងប្រទេស ។ ដោយឡែកនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ នេះ មហាជនក៏មានសេចក្ដីរំភើប ព្រោះថាគេឃើញនាងបានទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយ រង់ចាំតែថ្ងៃប្រកួតប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតដំណឹងនេះ ពិតធ្វើឱ្យមហាជនទូទាំងពិភពលោកមានសេចក្ដីសាទរ ព្រោះថាបើសិនជាបវរកញ្ញាមីយ៉ាន់ម៉ាបានចេញប្រកួតនោះ នាងនឹងអាចប្រើប្រាស់សំឡេងរបស់ខ្លួនទាមទារឱ្យអន្តរជាតិជួយរកប្រជាធិបតេយ្យឱ្យប្រទេសភូមាជាមិនខាន ដូចករណីនាង Han lay ដែលបានប្រើវេទិកា Miss Grand International ដើម្បីផ្ញើសារសំឡេងសុំឱ្យអន្តរជាតិជួយភូមាកាលពីពេលកន្លងទៅ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment