ព្រះពិធីយាងព្រះបរមអង្គារ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី តាមព្រះទីនាំងវរជ័យ បណ្តែតនៅកណ្តាលទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង

នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹកមើលទៅពិតជាសែនរំជួលចិត្តខ្លាំងណាស់ ព្រមទាំងភ្ជាប់សារបញ្ជាក់បន្ថែមថា “ព្រះពិធីយាងព្រះបរមអង្គារ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី តាមព្រះទីនាំងវរជ័យ បណ្តែតនៅកណ្តាលទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មហាជនជាច្រើនបានទៅ ចូលរួមក្នុង ពិធីដង្ហែ​ព្រះ​សព ​សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ ខាង​មុខ ​វត្តបទុមវតី​ ដើម្បីប្រារព្ធព្រះពីធីថ្វាយព្រះភ្លើង ពោរពេញដោយទឹកមុខយ៉ាងក្រៀមក្រំបំផុត ហាក់បង្ហាញអារម្មណ៍ឲ្យដឹងថា ពួកគាត់កំពុងនឹកស្រណោះអាល័យទ្រង់ជាខ្លាំង។ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ៕

Related posts

Leave a Comment