ថាមែនៗ! ក្រោយមានស្រ្ដីម្នាក់ បានធ្វេីការរិះគន់ទៅលេី លោកពូប៉ូលីស ដែលច្រៀងបទ លក់គោយន្ត រួចមក ពេលនេះគាត់ក៏បានឆ្លេីយតបទៅវិញថា

មហាជនដែលជាអ្នកនិយមប្រេីប្រាស់​ បណ្ដាញសង្គម​ អ៊ីនធឺណិត​ ប្រាកដជាបានទទួលជ្រាប នូវរឿងរ៉ាវ​ លោកពូម្នាក់​ ដែលជាមន្រ្ដីប៉ូលីស​ បានឆ្លៀតក្នុងពេលម៉ោងសម្រាក​ គាត់ក៏បានច្រៀងកម្សាន្ដ​ នូវបទចម្រៀងមួយបទ​ ដែលមានចំណងជេីងថា “លក់គោយន្ត” ហេីយគាត់ក៏បានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម​ TikTok ដេីម្បីកម្សាន្ដអារម្មណ៍​ ក្រោយបំពេញការងារ​ បម្រេីប្រជាពលរដ្ឋ​ តែក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនធំ​ បានកោតសរសេីរ​ និងលេីកទឹកចិត្តដល់គាត់​ ប៉ុន្ដែក៏មានមតិមួយចំនួនទៀត​ បែរជាធ្វេីការរិះគន់​ទៅវិញ​ ដោយធ្វេីឱ្យលោកពូខាងលេី​ មានការខកចិត្តជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ ដូចម្ចាស់គណនីហ្វេសប៊ុកមួយ​ ដែលមានឈ្មោះ​ Kunthea Srp បានសរសេរនូវពាក្យ​ពេចន៍​ រិះគន់មួយចំនួន​ ទៅកាន់លោកពូខាងលេី​ ដោយមានខ្លឹមសារថា៖”ខ្ញុំចង់សួរថា​ រាល់ថ្ងៃពូគិតអី​ហាស​ ពាក់ឯកសណ្ឋានប៉ូលីសមកអង្គុយច្រៀង​ ធ្វេីដូចគ្មានរឿងអីកេីតឡេីង​ គេវឹកវរ​ ពេញមួយប្រទេស​ ស្របពេលដែលកងកម្លាំង​ និងប្រជាពលរដ្ឋមួយចំនួនកំពុងវេទ.នា​ ឱកាសក្លាយជាតារានៅមានច្រេីនណាស់ពូ​ តែមិនមែនពេលនេះ​ ខ្ញុំសូមមិនយល់មែនតេី”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការរិះគន់ពីម្ចាស់គណនី​ Kunthea Srp រួចមក​លោកពូ​ខាងលេី​ ដែលគាត់ប្រេីប្រាស់គណនី​ Tiktok មានឈ្មោះ​ សុជាតិ​ នប​ ភព ក៏បានបង្ហោះសារមួយ​ និងបានចេញវីដេអូឆ្លេីយតបទៅវិញថា៖”សូមផ្ញើជូនកញ្ញា kunthea Srp និងអ្នករិះគន់មួយចំនួនតូច ដែលកើតមកជាមនុស្សហើយ មិនរៀនរស់អោយគេអាណិតស្រលាញ់ទេ កើតមកហើយអោយតែគេស្អ.ប់ ហើយស្លា.ប់ទៅវិញ​ ក៍អោយគេស្អ.ប់ ទៅវិញ ចឹងចង់ប្រាប់ដល់នាងថា ម៉ោងសំរាកពីការងារ ខ្ញុំច្រៀងកំសាន្តបន្ធូូរអារម្មណ៍​ ពីការងារមិនបានឬ ពេលម៉ោងការងារខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំគ្រប់គ្រាន់ ហើយបើនាងចង់ជួយសង្គម សូមនាងយកសម្ភារៈមកចែកអោយបងប្អូនកម្មករកម្មការនី នៅតំបន់ខ្ញុំយាម នៅគោលដៅចត្តាឡីស័ក នៅផ្លូវដួងងៀប ភូមតំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាតំបន់ក្រហម តើនាងហ៊ានមកទេ បើមកសុំទាក់ទងមកខ្ញុំ ខ្ញុំនឹងជូននាងចូលតំបន់នេះសូមអរគុណ”។​ ក្នុងវីដេអូរបស់គាត់មួយទៀត​ បាននិយាយថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

”ជម្រាបសួរបងប្អូនទាំងអស់​ ដែលនៅក្នុងបណ្ដាញសង្គម​ TikTok និងហ្វេសប៊ុក​ ប៉ូលីស​ មិនមែនប៉ូលីសគេចេះតែច្រៀងអត់ប្រយោជន៍នោះទេ​ ប៉ូលីសគេសម្រាកទេ​ ទេីបគេច្រៀង​ ការងាររបស់ប៉ូលីសគឺ​ គេមកការពារ​តំបន់ក្រហម​ ប្រជាពលរដ្ឋនៅនៀក​ ហេីយនេះសូមផ្ញេីទៅឈ្មោះ​ កញ្ញា​ Kunthea Srp សូមអញ្ជេីញនាងមកជួយសង្គមតិចមេីល​ មកជួយសង្គមតិចមេីល​ ទិញអង្ករអី​ មកចែកឱ្យបងប្អូនកម្មករ​ នៅក្នុងតំបន់ក្រហម​ជាមួយខ្ញុំ​ ឡេីងមកតិចមេីល​ ឡេីងពីសៀមរាប​ មកនៅតំបន់ក្រហមជាមួយខ្ញុំ​ (ដែលរិះគន់ខ្ញុំថា​ ពាក់អាវឯកសណ្ឋានប៉ូលីសច្រៀង​ មិនគិតពីការងារ)​ នេះសូមអញ្ជេីញមក​ ជួយ​ធ្វេីការងារសង្គមតិចមក​ ទិញអង្ករ​ ៣-៤ប៉ាវ​ ដេីម្បីឱ្យបងប្អូនរោងចក្រ​ នៅតំបន់ក្រហម​ ក្នុងសង្កាត់ស្ទឹងមានជ័យ​៣ បាទ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment