កញ្ញា យ៉េយ៉េ រង់ចាំទទួលលទ្ធផលជាថ្មីទាំងបុកពោះ ក្រោយសម្រាកព្យាបាលជំងឺកូវីដ១៩ ជិតកន្លះខែមកនេះ

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កន្លងផុតកមនេះ តារាសម្តែងភេទទី៣ កញ្ញា យ៉េយ៉េ បានប្រកាសនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ថា ខ្លួនបានឆ្លងកូវីដ១៩ បង្កឲ្យមានការភ្ញាក់ផផ្អើលយ៉ាងខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និង អ្នកគាំទ្រជាច្រើនរបស់កញ្ញា។ ហើយអ្វីដែលគួរឲ្យអាណិនោះ គឺសមាជិកគ្រួសាររបស់នាងចំនួន ១៨ នាក់ ទៀតក៏មានវិជ្ជមានដែរ ប៉ុន្តែនាងអះអាងថាឆ្លងពីអ្នកភូម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ តារាកំប្លែងភេទទីបី យ៉េយ៉េ មានអាការល្អប្រសើរឡើងវិញហើយ ពេលនេះនាងកំពុងរង់ចាំលទ្ធផលតេស្តសំណាកជាថ្មីម្តងទៀតទាំងអារម្មណ៍ភិតភ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាក់ប្រឈមខ្លាំងជាងគេ ព្រោះមិនត្រឹមតែ យ៉េយ៉េ ខ្លួនឯងទេដែលមានវិជ្ជមានកូវីដ-១៩ សូម្បីតែក្រុមគ្រួសារដែលមានសមាជិកដល់ទៅជិត ២០ នាក់ក៏វិជ្ជមានកូវីដ- ១៩ ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍ ក្រោយពីទទួលបានការព្យាបាលប្រមាណជាង ១០ ថ្ងៃមក យ៉េយ៉េ បានអះអាងថា បានធូរស្រាលហើយអ្វីដែលធ្វើឱ្យនាងរីករាយនោះគឺក្រុមគ្រួសាររបស់នាង ២ នាក់បានជាសះស្បើយ និង បានត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះវិញកាលពីប៉ុន្មានថ្ងៃមុននេះ ។ ក្រៅពីទទួលបានការលើកទឹកចិត្ត យ៉េយ៉េ ក៏ទទួលបានការផ្តល់ជានំចំណីផ្លែឈើពីសំណាក់មិត្តភក្តិ ដែលកាន់តែធ្វើឱ្យតារាកំប្លែងរូបនេះមានកម្លាំងចិត្តថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០៣ ម្សិលមិញនេះ យ៉េយ៉េ ក៏បានបង្ហោះសារដែលមានអត្ថន័យថា «ភ័យណាស់បន្តិចទៀតពេទ្យប្រកាសលទ្ធផលហើយតើត្រូវនៅសម្រាកព្យាបាលបន្ត ឬត្រូវបានជាសះស្បើយទៅផ្ទះ សុំពាក្យជូនពរម្នាក់មួយមក បងប្អូនទាំងអស់គ្នា» ។

ការលើកឡើងរបស់ យ៉េយ៉េ ក៏ទទួលបានការជូនពរ និង ផ្តល់កម្លាំងចិត្តឱ្យនាងឆាប់បានត្រឡប់មកផ្ទះគ្រប់គ្នាពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គម ។

Related posts

Leave a Comment