ទឹកចិត្តប្រពៃណាស់! ចែករំលែកចំណងដៃអាពាហ៍ពិពាហ៍ ១០ម៉ឺនដុល្លារ ផ្តល់ជូនមន្ទីរពេទ្យកុមារទាំង២ នៅខេត្តសៀមរាប

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ មហាជនជាច្រើន មានការកោតសរសើរជាខ្លាំង ដល់សប្បុរជនបាន បានយកថវិកា ដែលជាចំណងដៃ​អាពាហ៍ពិពាហ៍​កូន ទៅឧបត្ថម្ភដល់​ មន្ទីរពេទ្យ​ គន្ធបុប្ផា​ខេត្ត​សៀមរាប​ ៥​ ម៉ឺន​ដុល្លារ​ និង​ មន្ទីរពេទ្យ​ កុមារ​អង្គរ​ ៥​ ម៉ឺន​ ដុល្លារ​ ដើម្បី​រួមចំណែកសង្គ្រោះកុមារកម្ពុជា​។ ក្នុងនោះ ហ្វេសប៊ុកមួយឈ្មោះ “Bayon Leng Page” ក៏បានប្រាប់បន្ថែមទៀតថា៖

“26-11-2019 (ចែករំលែកចំណងដៃអាពាហ៍ពិពាហ៍ ១០ម៉ឺនដុល្លារ ផ្តល់ជូនមន្ទីរពេទ្យកុមារទាំង២ នៅខេត្តសៀមរាប ) ÷ លោកជំទាវ កុយ សាលីណា ភរិយា នាយឧត្តមសេនីយ ខេង សុមេធ ព្រមទាំងបុត្រ-បុត្រធីតា បងប្អូនញាតិមិត្ត និងចៅៗ នាំយកថវិកាសប្បុរស ជូនដល់មន្ទីរពេទ្យកុមារអង្គរ 50 000$ និងមន្ទីរកុមារគន្ធបុប្ផា 50 000$ ។

លោកជំទាវ មានប្រសាសន៍ថា ថវិកាសប្បុរសនេះ គឺជាការចែករំលែកចេញពី ចំណងដៃអាពាហ៍ពិពាហ៍កូនពៅ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ។ លោកជំទាវបញ្ជាក់ថា ភ្ញៀវដែលបានផ្តល់កិត្តិយស ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះ គឺជាដៃគូសប្បុរសជនទាំងអស់គ្នា ។ សូមអនុមោទនា បុណ្យកុសល !”៕

Related posts

Leave a Comment