កញ្ញា សុខ ពិសី បានចូលរួមកម្មវិធីខួបកំណើតកូនស្រីលោក ខេមរៈ សិរីមន្ត មើលទៅពិតជាមានភាពស្និតស្នាលគ្នាណាស់ និងនៅតែរក្សាមិត្តភាពដូចដើម ទោះបីជានៅផលិតកម្មផ្សេងគ្នាក៏ដោយ

អ្នកគាំទ្រជាច្រើន ពិតជាបានជ្រាបហើយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ គឺជាថ្ងៃខួបកំណើតគំរប់ខួបមួយឆ្នាំរបស់កូនស្រីសំណប់របស់ តារាចម្រៀង ខេមរៈ សិរីមន្ត។ ក្នុងនោះ លោក សិរីមន្ត ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតផងដែរថា៖ “ថ្ងៃនេះ ជាថ្ងៃខួបកំណើតគំរប់ខួបមួយឆ្នាំរបស់កូនស្រីសំណប់ (ថុនខេមរៈមន្តរាជិនី) សូមអោយកូនមានសុខភាពល្អ និងប្រាជ្ញាវាងវៃ និងមានអនាគតត្រចៈត្រចង់ ណាកូនស្រីសំណប់ របស់លោកប៉ា”។

ក្នុងនោះ គេក៏បានឃើញភ្ញៀវកិត្តិយសមកចូលរួមយ៉ាងច្រើន ក្នុងកម្មវិធីជប់លៀង ថ្ងៃខួបកំណើត ពេលល្ងាចនេះផងដែរ ប្រកបដោយភាពសប្បាយរីករាយ ក្រៃលែង។ មួយវិញទៀត ក៏មានវត្តមានតារាចម្រៀង សុខ ពិសី ចូលរួមកម្មវិធីខួបកំណើត កូនស្រីរបស់ លោក ខេមរៈ សិរីមន្ត ទោះបីស្ថិតនៅក្នុងផលិតកម្មផ្សេងគ្នា ប៉ុន្តែកញ្ញា សុខ ពិសី និងលោក ខេមរៈ សិរីមន្ត ដែលធ្លាប់ជាដៃគូចាស់ នៅតែមានភាពស្និទ្ធស្នាល និងរក្សាមិត្តភាពដូចដើម៕

Related posts

Leave a Comment