មិនធម្មតា! ខួបកំណើតកូនប្រុសលោកK01 កាលពីយប់មិញ គឺមានវត្តមានសុទ្ធតែតារាល្បីៗ និងបុគ្គលល្បីៗ(មានវីដេអូ)

បេីនិយាយពីលោក K01 មាន​ប្រិយមិត្ត​ និងមហាជនជាច្រេីនប្រាកដជាបានស្គាល់ច្បាស់រួចមកហេីយ ដែលលោកគឺជា ចាងហ្វាង សារព័ត៌មាន Satawath fc20 និងជាអ្នកសារព័ត៌មានមួយរូប ដែលហ៊ាននិយាយរិះគន់ចំៗ ខ្លាំង ៗមិនសំចៃមាត់ នៅលេីបណ្តាញសង្គមហ្វេសបុក ហេីយលោកក៏មាន អាជីវកម្ម ពុះ ដីឡូ លក់ផងដែរ។ ដោយ​ឡែក​ កាលពី​រាត្រី​ថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ យប់​មិញ​នេះ​ លោក​ K01 បាន​មាន​ការរៀបចំ​កម្មវិធី​ខួប​កំណើត​ជូន​ដល់​កូន​ប្រុស​ជាទី​ស្រលាញ់​របស់​ខ្លួន​ ដែលមានការ​អញ្ចេីញចូលរួម​ផ្តល់​កិត្តិយស​ពី​បុគ្គល​ល្បីៗ​ និងអ្នក​សិល្បៈ​មួយ​ចំនួន​ ដែល​បាន​ញាំង​អោយ​កម្មវិធី​នេះ​មាន​ភាព​អធិកអធម​ ក៏ដូចជា​មាន​ក្តី​រំភើប​រីករាយ​ជាខ្លាំង​តែម្តង​។

ទន្ទឹម​នឹង​នេះ​ដែរ​ នៅ​មុន​នេះ​បន្តិច​ លោក​ K01 ក៏មាន​ជាពាក្យ​ពេចន៍​ថ្លែង​អំណរគុណ​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​កាល​ពី​យប់មិញ​នេះ​ ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖​«អរគុណឯកឧត្តម​ ហ៊ុន​ គឹមជាតិ និងលោកជំទាវ​ ហាក់​ ដាណា ហើយមានឯកឧត្តម​ ឡុង​ សត្យា ឯកឧត្តម​ ម៉ម​ វ៉ានឌី ឯកឧត្តម ស្រៀង​ ណារិទ្ធ លោកស្រី​ អី​ សុខលី ព្រមទាំងសំលាញ់នៅក្នុងគ្រប់គ្នាទាំងអស់ ដែលបានមកផ្តល់កិត្តិយស ក្នុងកម្មវិធីខួបកូនប្រុសសំណព្វចិត្ត​ K03​ យប់មិញនេះ»។ បន្ថែម​ទៀត​នោះ​ លោក​ K01 ក៏បាន​មានការ​លេីកឡេីង​បន្តទៀត​ថា​៖​ «K01​ និង​ K02​ ព្រមទាំង K03 ពិតជាអរគុណភ្ញៀវកិត្តិយសទាំងអស់ ដែលមិនបានរៀបរាប់ឈ្មោះអស់»។ ក្នុងកម្មវិធីនេះដែរ​ ក៏មាន​ការឡេីង​បកស្រាយ​បទ​ចម្រៀង​ពី​នាយ​ ចឺម​ និង​លោក​ ជុំ​ លីណូ​ ផងដែរ​ ។

Related posts

Leave a Comment