កីឡាករ កែវ រំចង់ និយាយថា៖ នេះហើយ ជីវិតអ្នកប្រដាល់ គឺខំតស៊ូដើម្បីជាតិសាសន៍ខ្លួន ទោះជាឈឺប៉ុនណា ក៏ប្តូរដើម្បីជាតិកម្ពុជា(មានវីដេអូ)

ប្រទេសថៃ៖ មហាជនជាច្រើនពិតជាទទួលជ្រាបនិងពិតជាស្គាលរួចមកហើយពីវត្តមានរបស់កីឡាករដ៏ល្បីឈ្មោះ កែវ រំចង់ ដែលគាត់គឺជាកីឡាករដ៏ល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជាយើងនេះ។ ជាក់ស្តែងកាលពីថ្មឺៗនេះកីឡាកររូបនេះ បានធ្វើដំណើរទៅប្រកួតនៅប្រទេសបារាំង ដើម្បីដណ្តើមខខែ្សរក្រវ៉ាត់ MPTG ប៉ុន្តែជាលទ្ធផលកីឡាករខ្មែរយើងមិនបានទទួលជ័យជម្នះនោះទេដោយបានចាញ់កីឡាករបារាំងនៅក្នុងទឹកទី៤។

យ៉ាងណាមិញយើងក្រឡេកទៅមើលលើបណ្តាញក្នុងសង្គមហ្វេសប៊ុករបស់កីឡារខ្មែរយើងវិញ ក្រោយពីការវិញ គឺពិតជាគួរឲ្យអាណិតខ្លាំងណាស់ ដែលត្រូវគេវាយប៉ោងភ្នែកម្ខាង ដែលមើលទៅពិតជាគួរឲ្យខ្លោចចិត្តមែន។ ទោះបីជាចាញ់កីឡាករបារាំងក៏ពិតមែន ប៉ុន្តែក៏មានបងប្អូនជាច្រើន បង្ហាញអារម្មណ៍អាណិត និងចូលចិត្តកីឡាករខ្មែរយើងជាខ្លាំង និងបន្តឲ្យកីឡាករតស៊ូ ទៅមុខទៀត។

បើទោះបីជាលទ្ធផលនៅក្នុងការប្រកួត លោកមិនទទួលបានលទ្ធផល ឬក៏ជាម្ចាស់ខ្សែរក្រវ៉ាត់ក៏ពិតមែន តែលោកនៅតែអរគុណដ៏បងប្អូនខ្មែរយើងដែលបានជួយលើកទឹកចិត្តដល់លោក ដោយលោកបានបង្ហោះសារថា “នេះហើយ ជីវិតអ្នកប្រដាល់ គឺខំតស៊ូដើម្បីជាតិសាសន៍ខ្លួន ទោះជាឈឺប៉ុនណា ក៏ប្តូរដើម្បីជាតិ កម្ពុជា 🇰🇭🇰🇭🙏🙏🙏. អរគុណខ្លាំងណាស់បងប្អូន ដែលគាំទ្រ🙏🙏🙏🙏”៕

Related posts

Leave a Comment