មានអ្វីជួនពរពួកគាត់ទេបងប្អូន! អរគុណបង សម្រាប់គ្រប់យ៉ាងដែលតែងតែផ្តល់ក្តីស្រលាញ់ឲ្យអូន ទាំងដែលអូនគិតថាពួកយើងងមិនអាចឈានដល់មានថ្ងែនេះទេ ពួកយើងស្គាល់គ្នា5ឆ្នាំ ទើបមានថ្ងែនេះ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ah Mouy Jub Jub បាន​បង្ហោះរូបភាពជាច្រើនសន្លឹក នៃមង្គលការរបស់ខ្លួន ព្រមទាំងបានភ្ជាប់សារ ដ៏ផ្អែមល្ហែមមួយថា “អរគុណបងសម្រាប់គ្រប់យ៉ាងដែលតែងតែផ្តល់ក្តីស្រលាញ់អេាយអូនទាំងដែលអូនគិតថាពួកយេីងមិនអាចឈានដល់មានថ្ងែនេះទេ ពួកយេីងស្គាល់គ្នា5ឆ្នាំទេីបមានថ្ងែនេះ”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងអារម្មណ៍អបអរសាទរ ដល់អ្នកទាំងពីរ ព្រមទាំងជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង។ មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានអ្នកខ្លះទៀតបាន tag ឲ្យគ្នា ហើយថែមទាំងចូលមក comment ថា “បង និងអូននៅមានសង្ឃឹមដែរ”។ ដើម្បីជ្រា​ប កាន់តែច្បាស់ សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ របស់គូស្វាមីភរិយាទើបរៀបការនេះ៕

Related posts

Leave a Comment