អីយ៉ាលោក ប៉ែន ចំរ៉ុង កាន់តែជិតដល់ថ្ងៃពិសេសកាន់តែខិតខំសម្រុករកលុយ មិនសម្រាកដៃ

ភ្នំពេញ ៖ មិនដល់ប៉ុន្មានថ្ងៃទៀតទេ តារាសម្តែងដ៏មានប្រជាប្រិយភាពលោក ប៉ែន ចំរ៉ុង នឹងត្រូវចូលរោងការជាមួយអនាគតភរិយាជាទីស្រលាញ់របស់ខ្លួន គឺនៅថ្ងៃទី២៨​ខែវិច្ឆិកានេះតែម្តង។យ៉ាងណាមិញ មុនពេលដល់ថ្ងៃពិសេសនេះដែរ ស្រាប់តែអ្នកគាំទ្រសង្កេតឃើញថា លោក ប៉ែន ចំរ៉ុង នៅតែសម្រុកធ្វើការងាររបស់ខ្លួនដដែលមិនទាន់ឈប់នោះទេ ដោយរូបលោក បានបង្ហោះរូបជាច្រើនសន្លឹកប៉ុន្មានថ្ងៃមុន ភ្ជាប់ជាមួយ Caption បែបនេះថា៖

“ព្យាយាមបង្ហើយការងារ សន្សំទុកសម្រាប់ ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩បាទ”។ក្រោយពីឃើញបែបនេះ បានធ្វើឲ្យមហាជនដឹងថា បើទោះជាជិតដល់ថ្ងៃខ្លួនចូលរោងការក្តី ក៏ប៉ុន្តែលោកនៅតែព្យាយាមធ្វើការរកលុយ មិនឈប់នោះទេ ដែលទាំងនេះពិតជាបង្ហាញឲ្យឃើញថាលោក ប៉ែន ចំរ៉ុង ពិតជាស្វាមីដ៏ល្អមែនសម្រាប់គ្រួសាររបស់លោកមែន៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment