សូមប្រុងប្រយ័ត្នផងបងប្អូន! នេះមួយករណីទៀតហើយ ជនជាតិចិនមួយក្រុមជិះឡាន​Starex មកស្ទាក់ PassApp បិទមុខទាញកំាបិទចុះមកប្លន់ស្រស់ៗតែម្តង(មានវីដេអូ)

ហ្វេសប៊ុក៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រោយពេលមានវត្តមានជនជាតិចិតជាច្រើនបានមករស់នៅក្នុងប្រទេសកម្ពុជាយើង គេសង្កេតឃើញថាមានភាគច្រើននៃពួកគេបានបង្ករឲ្យមានភាពអសន្តិសុខជាច្រើន ដែលមួយថ្ងៃៗ ឮតែវាយកាប់ចាក់គ្នាមិនចេះចប់ ធ្វើឲ្យសមត្ថកិច្ចនៅតាមតំបន់មានការឈឺក្បាលយ៉ាងខ្លាំងទៅលើជនជាតិចិតទាំងនោះ ហើយក៏ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការភ័យខ្លាចចំពោះសន្តិសុខរស់នៅ និងធ្វើដំណើរទៀតផង។

យ៉ាងនាមិញកាលពីពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលមានជនជាតិចិនមួយក្រុម បានជិះឡានមកកាក់អ្នកធ្វើដំណើរតាមតុកតុកនៅពាក់កណ្តាលយប់ និងបានប្លន់ស្រស់ៗនៅតាមផ្លូវតែម្តង ដែលជាទង្វើមួយនេះ ហាក់បីជាមិនខ្លាចរអាចំពោះច្បាប់ទំលាប់របស់ប្រទេសកម្ពុជាយើងសោះឡើយ។

ដោយ​ឡែក​ កាលពី​វេលា​ម៉ោងជាង២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩​ នេះ​ នៅចំណុចផ្លូវ៥៩៨​ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ មានករណី​ប្លន់មួយបាន​កេីត​ឡេីង​ ដោយមាន​រថយន្ត​ម៉ាក​ស្តារិច​មាន​គ្នា​៣នាក់​ សង្ស័យ​ជា​ជនជាតិ​ចិន​ បាន​បេីកមកកាក់​ប្លន់​ភ្ញៀវ​​អ្នក​ជិះកង់​បីម្នាក់​ ក្រោយ​មកក៏​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​។

បេីតាម​សម្តី​រៀប​រាប់​ពី​អ្នករត់​កង់បីបាន​ឲ្យដឹង​ថា​ ជន​រងគ្រោះ​ដែល​ត្រូវ​បានគេប្លន់​នោះ​ គឺជា​ស្រ្តី​ជនជាតិ​កូរ៉េ​ ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ស្តារិច​មួយគ្រឿង​​ បានជិះមក​គៀអែប​ ក្រោយ​មកក៏​មាន​ជន​សង្ស័យ​២នាក់​ បិទមុខ បាន​ទាញ​កាំបិទមក​ភ្ជុង​ និងបាន​ប្លន់យក​កាបូប​លុយ​ជនរងគ្រោះ​ ក្រោយ​មកក៏​រត់​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ចំពោះ​ទំហំ​នៃការបាត់បង់នោះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​នោះទេ​ ខណៈដែល​ស្រ្តី​ជនរងគ្រោះ​ជា​ជនជាតិ​កូរ៉េ​ខាង​លើ​ បានអោយ​កង់បី​ជូនទៅ​ផ្ទះ​ ចំណែក​ឯ​អ្នក​រត់​កង់​បី​ ក៏បានទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ និងបាននាំ​សមត្ថកិច្ច​ និង​អ្នក​សារព័ត៌មាន​មក​កាន់​កន្លែង​កើត​ហេតុ​ ដេីម្បី​ធ្វើ​ការ​រៀប​រាប់​នូវ​ហេតុការណ៍​ខាង​លើ​។

Related posts

Leave a Comment