មិនធម្មតា! ផ្ទុះការគាំទ្រជាខ្លាំងក្នុងបណ្តាញសង្គមហ្វេសប៊ុកក្រោយក្រមុំទាំង៤ ក្នុងឈុតប្រពៃណីខ្មែរ ពណ៍តែមួយ ពិតជាស្រស់ស្អាតខ្លាំងណាស់

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបានដឹងហើយថាការតុបតែងខ្លួន គឺពិតជារឿងសំខាន់ និងចាំបាច់ខ្លាំងណាស់ សម្រាប់មនុស្សទូទៅ ហើយប្រសិនបើ អ្នកជាមនុស្សស្រីវិញនោះ ការតុបតែងរាងកាយ និងការស្លៀកពាក់ គឺរឹតតែសំខាន់មិនអាចអត់បាន ព្រោះយើងមិនអាចស្លៀកពាក់ តែសម្លៀកបំពាក់ដដែលៗ ចូលរួមកម្មវិធីនានាបាននោះឡើយ។ដោយឡែកបើយើងក្រឡេកទៅមើលពីការតុបតែងខ្លួន សម្រាប់ចូលរួមកម្មវិធីអាពាហ៏ពិពាហ៏វិញ ពិតជាមានការផ្លាស់ប្តូរ ការស្លៀកពាក់ ជាញឹកញាប់ ទៅតាមបរិបទក្នុងសង្គមដែលពួកគេបានទៅចូលរួម។ ហើយការតុបតែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់ ដែលមានពណ៌ និងម៉ូតដូចគ្នាជាក្រុមបែបនេះ

ធ្វើឱ្យសម្រស់ និងមានភាពទាក់ទាញ ហើយថែមទាំងមានភាពលេចធ្លោថែមមួយកម្រិតទៀត។ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រនារីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះថា Meo Meo បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ដោយធ្វើអោយអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ជាពិសេសបុរសៗ បាននាំគ្នាស៊ែរចែករំលែកតៗគ្នាយ៉ាងច្រើន ស្ដីពីទិដ្ឋភាពពិធីមង្គលការមួយ ដែលបង្ហាញអំពីក្រុមនារីដ៏ស្រស់ស្អាតមួយក្រុម បាននាំគ្នាថតរូបជុំគ្នា ក្នុងការស្លៀកសម្លៀកបំពាក់

សំពត់បែបប្រពៃណី ដែលមានពណ៏ ដូចគ្នា ដោយមើលទៅពិតជាស្រស់ស្អាតខ្លាំងតែម្ដង។យ៉ាងណាមិញ ជាការពិតណាស់ តាមរយៈនៃរូបភាពជាច្រើនសន្លឹក បានបង្ហោះជាសាធារណៈនៅលើ បណ្ដាញសង្គម ហ្វេសប៊ុកនេះ គឺពិតជាបង្ហាញពី ភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងថ្ងៃមង្គលការបងប្រុសធំរបស់នាង ហើយនារីស្រស់ស្អាតទាំងនោះ បានរំលេចឡើងនូវឈុតប្រពៃណី ពណ៏មាស ដែលមើលទៅពិតជាស្រស់ស្អាត សមជានារីខ្មែរតែម្ដង។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment