អុញនោះ! ក្រោយពីខាងប្តីផុសរឿងរ៉ាវប្រពន្ធជិះម៉ូតូអោបចង្កេះមនុស្សប្រុស មានអីពេលនេះស្រាប់តែប្រពន្ធសម្រេចដាក់ពាក្យបណ្តឹង រួចទាមទារសំណង់រហូតដល់ទៅ….

រំលឹកឡើងវិញបន្តិចថាក្រោយពីមានហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ ChYa StepPrô បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ព្រោះតែភរិយាជាទីស្រលាញ់របស់ខ្លួន ដែលការពេញច្បាប់ បែរជាក្បាត់ចិត្ដរបស់ខ្លួនទៅមានប្រុសផ្សេងទៅវិញយ៉ាងដូច្នេះថា៖”ខ្ញុំសែនឈឺចាប់ ស្រីផិតប្តី ស្រីកាកី គ្មាន
កេរ្តិ៍ខ្មាស់ ទាំងអាយុមិនទាន់១៨ឆ្នាំពេញផង រឿងដែនឹកស្មានមិនដល់វាបានកេីតឡេីង ខ្ញុំបានរៀបកានៅថ្ងៃទី១៧ ខែ០៣ ឆ្នាំ២០១៩ មកដល់ពេលនេះមិនទាន់បាន ៦ខែស្រួលបួលផង ក្រោយមកបានទៅរស់នៅខាងស្រីបានរយះពេលពីខែកន្លះខ្ញុំក៏ត្រូវ ទៅបំពេញបេសកកម្ម នៅកងពលធំលេខ៣ រយះពេល៣ខែ ដោយ

ត្រឡប់មកផ្ទះរៀងរាល់ថ្ងៃអាទិត្យជាធម្មតាតែរយះពេលដែខ្ញុំចេញទៅធ្វេីកាក្រោយបាន ២សប្ដាហ៍ តែងតែមានរឿងឈ្លោះដោយគ្មានមូលហេតុ ហេីយខ្ញុំបានព្យាយាមលួងលោមគេជាច្រេីនដង។ លុះមកដល់ថ្ងៃទី០៩ ខែ៨ ឆ្នាំ២០១៩ ខ្ញុំក៏បានមកផ្ទះជាធម្មតាមួយថ្ងៃបន្ទាប់ ម៉ោង ១រសៀល នាងបាន ប្រាប់ខ្ញុំថា នាងត្រូវទៅធ្វេីខ្លួនធ្វេីក្រចក ខ្ញុំក៏សុំទៅជាមួយនាង ដោយនិយាយថា (អោយបងទៅដែទៅ បងទៅអង្គុយចាំក៏បានដែ) តែគេនិយាយថា (មិនបាច់ទៅទេកុំអោយរញេរញៃ) ខ្ញុំក៏សុខចិត្តនៅផ្ទះតែម្នាក់ឯង ចាប់តាំងពីម៉ោង ១រៀល រហូតដល់ម៉ោង ៦:៣០ ខ្ញុំក៏ដាច់ចិត្ត callទៅតែ ទូរសព្ទបិទខ្ញុំក៏ជិះម៉ូតូតាមរក ក៏បាន

តាមទាន់គេកំពុងជិះម៉ូតូអោបចង្កេះមនុស្សប្រុសចេញពីកន្លែងសុីផឹក។ សូមជួយជួយចែករំលែកផង”។ យ៉ាងណាមិញនារីដែលគេស្គាល់ថាជាប្រពន្ធនោះបានឆ្លើយតបយ៉ាងដូច្នេះថា៖”ពាក្យបណ្ដឹង នាងខ្ញុំឈ្មោះ រ័ត្ន សុធារី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិ អរូចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ សញ្ជាតិខ្មែរ មុខរបរ មេផ្ទះ។ គោរពចូលមក លោកប្រធានតុលាការ ខេត្ដ
ឧត្ដរមានជ័យ កម្មវត្ថុ៖ សុំប្ដឹងឈ្មោះ ថាត ទិត្យា ភេទប្រុស អាយុ២៣ឆ្នាំ លំនៅភូមិអភិវឌ្ឈន៏ ឃុំអន្លងវែង ស្រុកអន្លងវែង ខេត្ដឧត្ដរមានជ័យ សញ្ជាតិខ្មែរ មុខរបរទាហាន។ យោង៖ តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំសូមជម្រាបពីដំណើររឿងដូចតទៅ៖ លោក ថាច ទិត្យា បានចុះចេញពីផ្ទះប្រពន្ធនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឈ្មោះខាងលើបានរស់នៅ មិន

ចុះសម្រុងជាមួយនឹងនាងខ្ញុំ មូលហេតុប្រមាថមើលងាយនាងខ្ញុំ និងគំរាមកំហែង បញ្ចេញអាកប្បកិរិយា ធ្វើឲ្យនាងខ្ញុំមានការភ័យខ្លាច ហើយបំផ្លាញទ្រព្យសម្បត្ដិផ្ទាល់របស់នាងខ្ញុំជាច្រើនដង។ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះខាងលើ បានបង្ហោះ ហ្វេសប៊ុក ដែលមានខ្លឹមសារ ខុសពីការពិតបង្កាច់បង្ខូច រូប នាងខ្ញុំ ដោយថារូបនាងខ្ញុំជាស្រីផឹតប្ដី ស្រីកាកី គ្មានកេរ្ដិ៍ខ្មាស់ រករឿងឈ្លោះដោយគ្មានមូលហេតុ ហើយថែមទាំងចោទនាងខ្ញុំ ជិះម៉ូតូអោបប្រុសផ្សេងទាំងមិនមែនជាការពិត។ នាងខ្ញុំសុំសំណូមពរដូចតទៅ៖ ទី១ លេងលះលោក ថាត ទិត្យា ដោយឥតលក្ខខ័ណ្ឌ។ ទី២ ទាមទារ

ផ្ដន្ទាទោស លោក ថាត ទិត្យា តាមផ្លូវច្បាប់។ ទី៣ សូមទាមទារសំណង ជំងឺចិត្ដចំនួន ៨០លានរៀល។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធានតុលាការ ខេត្ដឧត្ដរមានជ័យ មេត្ដាជួយដោះស្រាយដោយក្ដីអនុគ្រោះ”៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment