ទៀតហើយ! ទោះម៉ាក់ប៉ាមានកូនមុនរៀបការ ញាតិតិះដៀលថាប៉ុណ្ណា តែម៉ាក់ប៉ាស៊ូទ្រាំបានរហូតមានថ្ងៃនេះ, កូនម៉ាក់មិនមែនជាកូនឥតខាន់ស្លាទៀតទេ មើលមុខចុះស្រណោះណាស់…

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញគូស្វាមីភរិយាមួយគូទៀតហើយដែលមានកូនមុនថ្ងៃរៀបការ ទោះពួកគាត់ត្រូវញាតិតិះដៀលយ៉ាងណាក៏ដោយ ក៏ពួកគាត់ស៊ូទ្រាំ រហូតមានថ្ងៃនេះ។ ម្ចាស់ហ្វេសប៊ុក ជេនឌី ជេនឌី ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“តាយាយរបស់កូន មិនដែលប្រដៅម៉ាក់ អោយម៉ាក់ដើរខុសប្រពៃណីបែបនេះទេ តែក៏ព្រោះចិត្តមិនដាច់ចិត្ត ធ្វើជា ឃា ត ករ កូនកើតមកព្រោះតែក្តីស្រលាញ់របស់ម៉ាក់ និងប៉ា អញ្ចឹងកូនសាកសម នឹងរស់នៅមើលឃើញពិភពលោកនេះ ដូចក្មេងដទៃទៀតដូចគ្នា។

តែឥលូវម៉ាក់ប៉ារៀបការហើយ កូនស្រី ឆ្នាំមុនម៉ាក់ប៉ា បំពេញតួនាទីជាឪពុកម្តាយដែលមានទំនួលខុសត្រូវ ឆ្នាំនេះម៉ាក់ប៉ាបំពេញតួនាទីជាកូន រៀបការបំពេញមុខមាត់តានឹងយាយរបស់កូនទាំងសងខាង ទោះម៉ាក់ប៉ាមានកូនមុនរៀបការ ញាតិតិះដៀលថាប៉ុណ្ណា តែម៉ាក់ប៉ាស៊ូទ្រាំបានរហូតមានថ្ងៃនេះ ។ កូនម៉ាក់មិនមែនជាកូនឥតខាន់ស្លាទៀតទេ មើលមុខចុះស្រណោះណាស់”៕

Related posts

Leave a Comment