អីយ៉ា! ប្រវត្តិស្នេហាកញ្ញា សួស វីហ្សា និងលោក Tommy បានចេញ MV ហើយ ក្នុងបទ« បេះដូង » (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបាជ្រាបដឹងច្បាស់ហើយថា កាលពីថ្ងៃនេះទី០៧ ខែមិថុនា ឆ្នាំ២០១៩​ កន្លងទៅ​ថ្មីៗ​នេះ​ តារាចម្រៀងស្រី កញ្ញា​ សួស វីសា និងលោក TOMMY បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យហើយ ដើម្បីឲ្យចំណងស្នេហារបស់អ្នកទាំងពីរកាន់តែមានផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត ដែលបានធ្វើមហាជន ក៏ដូចជាគាំទ្រអ្នកទាំងពីរ មានការរំភើបនឹងសប្បាយចិត្ដជាខ្លាំង ហើយថែមទាំងបានអបអរសាទរ ដល់ពួកទាំងពីរថែមទៀតផង។យ៉ាងណាមិញកាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ កញ្ញា​ សួស​ វីហ្សា​ បាន​មានការ​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖

«ជំរាបសួរចាស៎ នេះជា Full video ដែលបងប្អូនកំពុងទន្ទឹងរង់ចាំ ពេលនេះបានចេញជាផ្លូវការហេីយ ខ្ញុំទាំងពីរសង្ឃឹមថាបងប្អូននឹងស្រលាញ់ចូលចិត្តនូវបទចំរៀងក៏ដូចជា Video មួយនេះជាក់ស្តែង វីដេរអូចំរៀងចងក្រងពីសាច់រឿងពិត នឹងលាយឡំជាមួយអនុស្សាវរីយ៍ជាច្រេីន ដែលយេីងតស៊ូរួមគ្នាជិត6ឆ្នាំមកនេះ រហូតមកដល់ពេលនេះ

យេីងអាចដេីរដល់ចំនុចនេះ ហេីយយេីងនឹងបានរៀបការជាមួយគ្នានៅថ្ងៃទី29.11.2019 ខាងមុខនេះផងដែរ ខុសត្រូវយ៉ាងណាសូមអភយ័ទោសផង ដោយក្តីគោរពពីនាងខ្ញុំ វីសា នឹង ថមមី»។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment