បើមិនជឿរកុំប្រមាថ! វិញ្ញាណរបស់ពលករធ្វើការនៅកូរ៉េ ចូលសណ្ឋិតក្នុងខ្លួនបងស្រីម្នាក់​ និងបាន​​ទួញសោករៀប​រាប់​ថា​ប្រាប់​អ្នក​ផ្ទះ​ថា

មនុស្សម្នាក់ៗគ្មាននរណាចង់ចាកឆ្ងាយពីគ្រួសារខ្លួនឯងនោះទេ​ តែមកពីជីវភាពក្នុង​គ្រួសារ​មានការខ្វះខាត​ គ្មានជម្រើស​ ទើបត្រូវសំរេចចិត្តបែបនេះ​ ចាកឆ្ងាយពីប្រទេសកំណើតខ្លួន​ ហើយទៅនៅប្រទេសដទៃដែលខ្លួនមិនស្គាស់សោះដើម្បីរកលុយ​ ទាំង​ដែលត្រូវ​ជួប​នូវ​បញ្ហា​លំបាក​ ការប្រមាថជាន់ឈ្លី​ជាដេីមនោះ​។

សូមកុំគិតថាអ្នកដែលបានមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង គឺជាមនុស្សដែលមានសំណាងអោយសោះ ការងារជាកម្មករគេ គឺមិនមែនមកកើបលុយ ហើយក៏មិនមែនដេកយកតែលុយដែរ មុននិងបានលុយផ្ញើរទៅអោយអ្នកផ្ទះ ២០០ដុល្លារ ទៅដល់ ១០០០ដុល្លារ សម្រាប់ចាយនោះ គឺគេបានយកជីវិតដែលប្រថុយប្រថានទៅប្តូរវាមក។

ក្រៅពីការងារអ្នកដែលធ្វើការងារនៅកូរ៉េខាងត្បូង ត្រូវប្រឈម និងបញ្ហាមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ (រដូវក្តៅ និងរដូវធ្លាក់ព្រិល) គ្រោះថ្នាក់ក្នុងម៉ោងការងារដោយ​យថាហេតុ​ណាមួយ ដែលទាំងអស់នេះហើយ គឺជាមូលហេតុយ៉ាងចំបង ដែលសុទ្ធសឹងតែធ្វើអោយបាត់បង់ជីវិតបានគ្រប់ពីវេលា។

ដោយ​ឡែក​ កាល​ពី​យប់មិញ​នេះ​ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Le seoul news បាន​មានការ​លើក​ឡើង​ថា៖​ «វិញ្ញាណរបស់ពលករធ្វើការនៅកូរ៉េ ចូលសណ្ឋិតក្នុងខ្លួនបងស្រីម្នាក់នៅកំពង់ចាម។ នៅរស់សូមសាងអំពេីល្អអោយបានច្រេីន។ សូមជួយចែករំលែកដល់មនុស្សដែលគិតមិនល្អ អោយកែប្រែជាមនុស្សគិតល្អវិញ សាធុសាធុ»។

បេីមេីលតាម​ទិដ្ឋភាព​ក្នុង​ឃ្លីប​វីដេអូ​មួយ​នេះ​ សពជនរងគ្រោះដែលបានស្លាប់និងចូល​សណ្ឋិត​ក្នុង​ខ្លួន​បងស្រី​ម្នាក់​នោះ​ គឺបានមានការរៀបរាប់យ៉ាងច្រេីនទៅ​កាន់​ក្រុម​គ្រួសារ​ ដែលរូបគេពិតជា​មិនបាន​ដឹងថាខ្លួនឯងបានស្លាប់នោះទេ​ ហេីយខ្លួនពិតជា​មិនចង់បែកចេញពី​គ្រួសារ​នោះដែរ​ ទេីប​ខ្លួន​ព្យាយាម​មកផ្ទះ​ តែត្រូវ​បានគេហាមប្រាណ​មិនអោយចូល​ ហេីយ​វិញ្ញាណក៏គ្មាន​ទិសដៅនោះដែរ។

Related posts

Leave a Comment