មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញព្រះនាងតូច នរោត្ត ជេនណា ទ្រង់គ្រងសម្លៀកបំពាក់មួយឈុតនេះ ធ្វើឲ្យហ្វេនៗជាច្រើន លាន់មាត់ថា…

ភ្នំពេញ៖ ជឿជាក់ថាបងប្អូនប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីអ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ដែលព្រះនាងមានដុងផ្នែកសិល្បៈកម្រិតណានោះ ព្រះនាងអាចបកស្រាយបទចម្រៀងបានគ្រប់ទម្រង់ មិនថាសម័យនិងបុរាណ ដោយសារតែសមត្ថភាពគួរឲ្យសរសើរ នេះហើយទើបធ្វើឲ្យមហាជនមានការគាំទ្រព្រះជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅមុននេះបន្តិច នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ មានការចាប់អរម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនក៏ដូចជាហ្វេនៗជាច្រើនរបស់ព្រះនាង ក្រោយបានឃើញ ព្រះនាងតូច នរោត្ត ជេនណា គ្រងឈុតសម្លៀកបំពាក់មួយឈុតនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ ក្នុងនោះដែរ ព្រះនាងតូច នរោត្ត ជេនណា ក៏មានព្រះបន្ទូលថា៖ “នេះជាឈុតសម្លៀកបំពាក់ច្នៃថ្មីមួយទៀត ដែលចម្លងចេញពីឈុតព្រះនាងឥន្រ្ទទេវី នៅលេីប្រាង្គមហាប្រាសាទនៃបុព្វបុរសខ្មែរ យេីង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រង់សម្លៀកបំពាក់ច្នៃថ្មីមួយនេះ ប្លែក ហេីយស្អាតគួរអោយចាប់អារម្មណ៍ដែលជាស្នាដៃដ៏ល្អមួយរបស់យុវច្នៃម៉ូតជំនាន់ថ្មីនេះដែលបានប្រសិទ្ធិនាមឈ្មោះថា ទេពធីតាបុប្ផាសួគ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះយុវច្នៃម៉ូតដ៏មានស្នាដៃនៃសំអាងការ បុប្ផាសួគ៍ ដែលបានរចនាម៉ូតដ៏ស្រស់ស្អាតជាពិសេសសម្រាប់រូបខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសនេះផងដែរ សូមបងប្អូនទាំងអស់ថែខ្លួនដោយប្រុងប្រយ័ត្នខ្ពស់ ហេីយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីប្រឆាំងជំងឺកូវីដ១៩ដែលកំពុងរាតត្បាតក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ខ្ញុំក៏សូមជូនពរពុកម៉ែមាមីងបងប្អូនសុខសប្បាយទាំងអស់គ្នា”។

ក្រោយឃើញព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតសម្លៀកបំពាក់នេះ ក៏ធ្វើឲ្យហ្វេនៗនិងពុកម៉ែបងប្អូន លាន់មាត់ថា៖ “Love your so much ព្រះនាងតូចរបស់ខ្ញុំ កូនទាំង ១០ នាក់ របស់ទូលបង្គំ ស្រលាញ់ ព្រះនាង,ព្រះនាងស្រស់ស្អាតបំផុត,ស្រស់ស្អាតខ្លាំណាស់ព្រះនាងតូច,ស្អាតណាស់ម្ចាស់ថ្លៃអើយ,ស្អាតម្លេះទេព្រនាងតូចខ្ញុំអើយមុខដូចគំនូ ស្អាតឥតខ្ចោះ,ទន់ភ្លន់គួរអោយស្រលាញ់ណាស់ព្រះនាងតូច”។

នៅមានខមិនជាច្រើនទៀតដែលមានការកោតសរសើរ និងស្រលាញ់ទ្រង់។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment